ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីរំលឹកគុណបណ្ដាស្ដេច Hung ២០១៥
|
ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីរំលឹកគុណបណ្ដាស្ដេច Hung ២០១៥ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៨មេសា (ពោលគឺថ្ងៃទី១០ខែទី៣តាមច័ន្ទកតិ) នៅ
វិហារ Kinh Thien លើកំពូលភ្នំ Nghia Linh នៃមណ្ឌលកេរ៌្តតំណែលប្រវត្តិសាស្ត្រ
ជាតិពិសេសវិហារបណ្ដាស្ដេច Hung ខេត្ត Phu Tho បានរៀបចំដ៏មហោឡារឹកពិធី
បុណ្យរំលឹកគុណបណ្ដាស្ដេច Hung សំដៅរំលឹកគុណូបការៈជីដូនជីតាដែលមាន
គុណបំណាច់កសាងប្រទេសជាតិបង្កើតរដ្ឋ Van Lang ប្រទេសដើមដំបូងក្នុង
ប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
ថ្នាក់ដឹកនាំបក្សរដ្ឋតំណាងក្រសួងស្ថាប័នមជ្ឈឹមនិងខេត្តក្រុងរួមជាមួយជនវៀត
ណាមនៅឯបរទេសប្រជាជនបណ្ដាជនជាតិលើគ្រប់ទិសទីនៃមាតុប្រទេសជាច្រើន
កុះករបានចូលរួមពិធីបុណ្យ។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋនិងតំណាងនានាបានដាក់កម្រងផ្កាអុធធូប
នៅប្រាង្គបណ្ដាស្ដេច Hung គោរពររំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនិង
យុទ្ធជនដែលបានពលីកម្មដើម្បីមាតុប្រទេស។ ចែករំលែកការចាប់អារម្មណ៍អំពី
បុណ្យរំលឹកគុណជីដូនជីតា លោកស្រី Nguyen Thi Loan នៅខេត្ត Hoa Binh បានឲ្យ
ដឹងថា៖
“ឆ្នាំណាខ្ញុំក៏ចង់មកវិហារបណ្ដាស្ដេច Hung មកនឹងដំបន់ដីជីដូនជីតា។ មិន
ត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងជនវៀតណាមនៅឯបរទេសក៏ចង់មក
ទីនេះដែរ។ ពេលមកដល់ទីនេះខ្ញុំមានមោទនភាពដែលយើងជាកុលបុត្រកុលធីតា
វៀតណាមដោយមានប្រពៃណី៤ពាន់ឆ្នាំប្រវត្តិសាស្ត្រ។”
បន្ទាប់ពីផ្នែកពិធីការគឺផ្នែកបុណ្យដោយមានសកម្មភាពជាច្រើនដូចជា ពិព័ណ៌
រូបថតជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung ជំរុំវប្បធម៍មហោស្រពចម្រៀង Xoan
និងចម្រៀងប្រជាប្រិយ Phu Tho ជាដើម។
ក្នុងឱកាសនេះដែរ នៅកេរ៌្តដំណែលវិហារធ្វើសក្ការបូជាបណ្ដាស្ដេច Hung ជាង
១៤០០កន្លែងក្នុងទូទាំងប្រទេសសុទ្ធតែបានរៀបចំសកម្មភាពអុធធូបរំលឹកគុណ
បណ្ដាស្ដេច Hung ផងដែរ៕