(VOVworld) - មុនសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៣ នាព្រឹកថ្ងៃទី១៧
ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូសមាជិក
សមាជិការសភាទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានមានជំនួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌទី៤នៃទីក្រុង។បណ្ដាអ្នកបោះឆ្នោតបានរាយការណ៍
ជាមួយសមាជិកសមាជិការសភាអំពីបញ្ហានានាដែលកំពុង បណ្ដាលការព្រួយបា
រម្មណ៍ក្នុងសង្គមដូចជាអំពើពុករលួយ កំហិតក្នុងស្ថាន ភាពអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមជាដើម។ជាពិសេស អ្នកបោះឆ្នោតទាំងឡាយបាន បង្ហាញពីការប្ដេជ្ញាការ
ពារអធិបតេយ្យភាពអំពីកោះសមុទ្រ ប្រឆាំងជំទាស់ការ រំលោភយ៉ាងធ្ងន់ធ្ងរទៅ
លើច្បាប់អន្តរជាតិរបស់ចិននាពេលប្រទេសនេះកំពុង ដំណើរការចាកដីនៅកោះ
ជាច្រើននៃប្រជុំកោះ Truong Sa ដែលចំណុះអធិប តេយ្យភាពរបស់វៀតណា។
|
លោក Truong Tan Sang ឆ្លើមសំណួររបស់អ្នកបោះឆ្នោត (រូបថត៖TTXVN)
|
លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតទៅលើការផ្ដួចផ្ដើម
គំនិតមុនក៏ដូចជាក្រោយអំពីកិច្ចការពារអធិបតេយ្យភាពដែនដី កោះ សមុទ្រដ៏
ពិសិដ្ឋរបស់មាតុប្រទេស។លោកបានអះអាងថាវៀតណាមនឹងតស៊ូយ៉ាងដាច់
ខាតដោយសន្តិវិធីនិងឈរលើស្មារតីច្បាប់អន្តរជាតិ៕