|
ប្រធានរដ្ឋវៀតណាមប្រគល់កត្តិនាមវីរកំលាំងប្រដាប់អាវុធប្រជាជនជូនគណៈប្រតិភូយោធា
រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនិងគណៈប្រតិភូយោធារដ្ឋាភិបាលបដិវត្ត
បណ្ដោះអាសន្នសាធារណរដ្ឋភាគខាងត្បូងវៀតណាម។ |
VOV-នាព្រឹកថ្ងៃទី២០មេសា ប្រធានរដ្ឋវៀតណាម Truong Tan Sang បាន
អញ្ជើញចូលរួមនិងប្រគល់កត្តិនាមវីរកំលាំងប្រដាប់អាវុធប្រជាជនជូន
គណៈប្រតិភូយោធារដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ
និងគណៈប្រតិភូយោធារដ្ឋាភិបាលបដិវត្តបណ្ដោះអាសន្ននៃសាធារណរដ្ឋ ភាគខាងត្បូងវៀតណាម។ នេះជាបណ្ដាអង្គភាពពិសេសដែលធ្វើភារកិច្ច
តស៊ូក្នុងការអនុវត្តសន្ធិសញ្ញា Paris រួមចំណែកជាមួយបក្សទាំងមូលកងទ័ព ទាំងមូលនិងប្រជាជនវៀតណាមទាំងមូលធ្វើឡើងមហាជ័យជំនះនិទាឃ
រដូវឆ្នាំ១៩៧៥ រំដោះទាំងស្រុងភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ថ្លែង
មតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានជូនពរនិងស្ងើកសរសើរ
រាល់ស្នាដៃឆ្នើមដែលបង្ហាញនូវច័ន្ទះនិងបញ្ញាវៀតណាមរបស់គណៈប្រតិភូ យោធារដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនិងគណៈ
ប្រតិភូយោធារដ្ឋាភិបាលបដិវត្តបណ្ដោះ អាសន្ននៃសាធារណរដ្ឋភាគ
ខាងត្បូងវៀតណាម។
“ទោះបីជារយៈពេលធ្វើសកម្មភាពរបស់គណៈប្រទិភូយោធាទាំងពីរមិនយូរ
ក្តីប៉ុន្តែការបង្កើតគណៈប្រតិភូយោធារដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋនិងគណៈប្រតិភូយោធារដ្ឋាភិបាលបដិវត្តន៍ បណ្ដោះអាសន្ន
នៃ សាធារណ រដ្ឋភាគខាងត្បូងវៀតណាម ជាព្រឹត្តការណ៌មានអត្ថន័យ
យុទ្ធសាស្ត្រយុទ្ធវិធី ដ៏ឈ្លាសវៃ របស់បដិវត្តន៌វៀតណាម គូសសញ្ញាអំពី
ជ័យជំនេះមាន អត្ថន័យ ប្រវត្តិសាស្រ្តក្នុងការតស៊ូប្រឆំាងចក្រពទ្ធអាមេរិក
សង្គ្រោះប្រទេសជាតិ របស់ប្រជាជនវៀតណាមលើរណ្សិរការទូតយោធា។ ហើយនេះក៏ជាមេរៀនដ៏ល្អ ក្នុងសិល្បៈតស៊ូការទូតយោធារបស់បក្ស
កុម្មុយនិស្តវៀតណាម នោះគឺ វាយផង ចរចារផង ស្វាហាប់ ឈ្លាសវៃ
សកម្ម និងម្ចាស់ការវាយប្រហារនិង មានការរួមផ្សំយ៉ាងជិតស្និទ្ធ រវាង បណ្តារូបភាពតស៊ូនយោបាយ យោធា និងការទូត។”
ឈានចូលដំណាក់កាលថ្មី ប្រធានរដ្ឋវៀតណាម Truong Tan Sang ចាត់ទុក
ថា សកម្មភាពកិច្ចការបរទេសយោធា ការពារជាតិ កាន់តែមានអត្ថន័យ
សំខាន់ ពិសេស និងជាផ្នែកមិនអាចកាត់ផ្តាច់បាន របស់បក្ស រដ្ឋ និង
ប្រជាជនវៀតណាម៕