ប្រធានរដ្ឋវៀតណាម៖ប្រជាជនទាំងមូលសាមគ្គីឆ្លងការលំបាក កសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍

(VOVworld) - នាព្រឹកថ្ងៃទី៤វិច្ឆិកា នៅឃុំ An Thai ស្រុក Binh Luc ខេត្ត Ha Nam ភាគ
ខាងជើងវៀតណាម បានប្រព្រឹត្តទៅទិវាបុណ្យមហាសាមគ្គីភាពប្រជាជាតិ។ថ្លែងមតិ
នៅពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា ទិវាបុណ្យ
មហាសាមគ្គីភាពប្រជាជាតិនៅទីប្រជុំជន ពិតប្រាកដបានបង្កើតវេទិការប្រជាធិប
តេយ្យ១ ដែលប្រមូលផ្ដុំកម្លាំងរបស់ប្រជាពលរដ្ឋ គ្រួសារនៅក្នុងសហគមន៍ប្រជាជន
និមួយៗ។លោក Truong Tan Sang បានចាត់ទុកថា បុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ ទទួលបានសមិទ្ធិដ៏ធំធេង ប៉ុន្តែប្រទេសក៏កំពុងប្រឈមមុខជាមួយការសាកល្បង
ដូចជាការឧិនភាពសេដ្ឋកិច្ចអន្តរជាតិ បញ្ហាបរិស្ថានអំពើពុលរលួយ ខ្ជះខ្ជាយជា
ដើម។ដោយហេតុនេះ លោក Truong Tan Sang បានទាមទាប្រជាជនទាំងមូលត្រូវ
ពង្រីកលទ្ធផលទទួលបាន សាមគ្គីរួមគ្នាដើម្បីឆ្លងការលំបាក់ កសាងប្រទេសជាតិ
កាន់តែអភិវឌ្ឍន៍។

ប្រធានរដ្ឋវៀតណាម៖ប្រជាជនទាំងមូលសាមគ្គីឆ្លងការលំបាក កសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍ - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ថ្លែងមតិនៅទិវាសាមគ្គីប្រជាជាតិនៅខេត្ត Ha Nam


“នៅទិវាបុណ្យថ្ងៃនេះ ខ្ញុំស្នើរឲ្យរណសិរ្សមាតុភូមិនៃខេត្តក្រុងទាំងអស់លើទូទាំង
ប្រទេស និងរណសិរ្សមាតុភូមិវៀតណាម បន្តជំរុញខ្លាំងការផ្លាស់ប្ដូថ្មីខ្លឹមសាររបៀប
ធ្វើសកម្មភាព ជំរុញការចលនាប្រឡងប្រណាំងស្នេហារជាតិ។តាមរយៈការចលនា ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌នៅទីប្រជុំជនបន្តអភិវឌ្ឍន៍
រូបសណ្ឋានប្រជាជនស្វ័យគ្រប់គ្រង ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្នុងការ
កសាងជនបទថ្មី នគរអារយ្យធម៌។រណសិរ្សមាតុភូមិវៀតណាមមានភារកិច្ចផ្ទៀង
ស្ដាប់ និងប្រមូលផ្ដុំមតិរបស់ប្រជាជនដើម្បីរាយការណ៍ដល់បណ្ដាស្ថាប័នរបស់
បក្សនិងរដ្ឋ សហការជាមួយរដ្ឋអំណាចនិងអង្គការជាសមាជិកនានាអនុវត្តការ
ងារឃ្លាំមើលប្រកបដោយប្រសិទ្ធភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ