ប្រធានរដ្ឋវៀតណាមមកទស្សនកិច្ចនៅទីក្រុង Osaka
(VOVWORLD) /  
|
ប្រធានរដ្ឋវៀតណាមមកទស្សនកិច្ចនៅទីក្រុង Osaka (tuoitre.vn) |
Vovworld-បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន នាថ្ងៃទី១៩មិនាប្រធាន
រដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកទស្សនកិច្ចនៅទីក្រុង Osaka។ នៅទីនេះ ប្រធានរដ្ឋបានមានការជួបសន្ទនាជាមួយថ្នាក់ដឹកនាំទីក្រុង ថ្នាក់ដឹកនាំសមាគមមិត្តភាព
ជប៉ុន-វៀតណាមដំបន់ Kansai ជាដើម។
ផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចដំបន់ Kansai និងថ្លែងមតិចំពោះអាជីវករជាច្រើននៃប្រទេសទាំងពីរនៅវេទិការអង្គភាពអាជីវកម្ម ប្រធានរដ្ឋបានសង្កត់ធ្ងន់
ថា ជប៉ុនកំពុងជាវិនិយោគិនឈរលំដាប់ថ្នាក់ទី១ អ្នកផ្ដល់ជំនួយ ODA លេខ១និង
ជាទីផ្សារនាំចេញនាំចូល ទីផ្សារទាក់ទាញភ្ញៀវទេសចរណ៍ជួរមុខរបស់វៀតណាម។ ប្រធានរដ្ឋបានសម្ដែងគោលបំណងចង់ឲ្យអង្គភាពអាជីវកម្មជប៉ុនយកចិត្តទុកដាក់
ជាពិសេសដល់ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងបណ្ដាវិស័យអទិភាពក្នុង
យុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាម។ ក្នុងនោះការអភិវឌ្ឍន៍ឧស្សាហកម្ម
ឧបត្ថម្ភជាចំណុចសំខាន់។
“ដើម្បីដំណើរការឧស្សាហូបនីយកម្មប្រកបដោយជោគជ័យ ភារកិច្ចមួយក្នុងចំណោមភារកិច្ចយុទ្ធសាស្ត្របន្ទាន់និងយូរអង្វែងចំពោះវៀតណាមគឺអភិវឌ្ឍន៍ខឿន
ឧស្សាហកម្មឧបត្ថម្ភដើម្បីបង្កើនតំលៃនៃផលិតផល។ យើងខ្ញុំមានបំណងចង់បាន
ជប៉ុនជាដៃគូរយុទ្ធសាស្ត្រនិងជាមិត្តភក្តិជឿទុកចិត្តរបស់វៀតណាម បង្កើនការជួយ
ឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ។”
មុននោះនាព្រឹកថ្ងៃទី១៩មិនា ប្រធានរដ្ឋ Truong Tan Sang បានមកទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងជួបសំណេះសំណាលជាមួយកម្មាភិបាល
បុគ្គលិកស្ថានទូតរួមជាមួយដំណាងសហគមន៍ជនវៀតណាមនៅជប៉ុនផងដែរ៕
-VOVWORLD