ប្រធានរដ្ឋវៀតណាមមកសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)សាកសួរសុខទុក្ខអតីតយុវជនស្ម័គ្រចិត្ត១រូប (រូបថត៖TTXVN) |
(VOVworld) - ក្នុងជំនួបធ្វើការជាមួយសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមនា
យប់ថ្ងៃទី៦ មករា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា
រូបភាពនៅសមរភូមិរបស់យុវជនស្ម័គ្រចិត្តបានក្លាយទៅជានិមិត្តរូបដ៏ល្អស្អាតនៃ
លទ្ធិអង់អាចក្លាហានរបស់បដិវត្តន៍និងបានទទួលស្គាល់ក្នុងប្រវត្តិសាស្ត្រនិងដួង
ចិត្តរបស់ប្រជាជនវៀតណាម។លោក Truong Tan Sang ស្នើរឲ្យសមាគមគ្រប់ជាន់
ថ្នាក់បន្តលាតត្រដាងអនុវត្តយ៉ាងទូលំទូលាយនូវចលនាធ្វើពលកម្មតាមគំរូរបស់
លោកប្រធានហូជីមិញ សកម្មលើកទឹកចិត្តកូនចៅចូលរួមចលនាប្រឡងប្រណាំង
ស្នេហាជាតិ កសាងផែនមហាសាមគ្គីជាតិ ព្រមទាំងស្និទ្ធស្នាលជាមួយសមាជិក
ទាំងឡាយសំដៅក្ដាប់យកបំណងប្រាថ្នារបស់សមាជិក ធ្វើសេនាធិការសំរាប់
បក្សនិងរដ្ឋដើម្បីបំពេញគោលនយោបាយទាន់ពេលវេលា៕