ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ កិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព នាំមកនូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាពនិងសុវត្ថិភាព

(VOVWORLD) - នាព្រឹកថ្ងៃទី២០ មេសា វេទិកាអាស៊ី Boao បានបើកជាផ្លូវការនៅទីក្រុង Bo Ao ខេត្ត Hainan ប្រទេសចិន។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើរ សាររបស់វៀតណាមទៅកាន់ពិធីបើកនៃវេទិកា តាមរយៈសុន្ទរកថាដែលត្រូវបានថត ទុកជាមុន។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ កិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព នាំមកនូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាពនិងសុវត្ថិភាព - ảnh 1វេទិកាអាស៊ី Boao បានបើកជាផ្លូវការនៅទីក្រុង Bo Ao ខេត្ត Hainan ប្រទេសចិន នាព្រឹកថ្ងៃទី២០ ខែមេសា។ (រូបថត៖ Chinanews.com)
ក្នុងសារផ្ញើរទៅកាន់វេទិកា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់មាន តាំងពីមុនមក គ្មានប្រទេសណាមួយដែលអាចដោះស្រាយរាល់ការលំបាកទាំងនោះ ដោយតែម្នាក់ឯងបានឡើយ មានតែកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពទើបនាំមកនូវ ជោគជ័យបាន។ ហេតុដូច្នេះ ប្រទេសទាំងអស់ត្រូវការរួមដៃគ្នាធ្វើសកម្មភាពដើម្បីការ អភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប។ លោក ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ទីមួយគឺជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងទប់ស្កាត់ ជម្ងឺរាតត្បាត លើកកំពស់សមត្ថភាពនៃប្រព័ន្ធសុខា ភិបាលសាធារណៈ ហើយធានាឲ្យ បណ្ដាប្រទេសសុទ្ធតែមានសិទ្ធិទទួលបានវ៉ាក់សាំងក្នុងតម្លៃសមរម្យ។ ទីពីរគឺ រក្សារឹងមាំនូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាប្រតិបត្តិការនៃខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញផលិតកម្ម បង្កើត ការងារធ្វើ លើកកំពស់ភាពធន់នៃខឿនសេដ្ឋកិច្ចនៅចំពោះមុខឧប្បត្តិហេតុដែលអាច កើតមានឡើងនាពេលអនាគត។ ទីបីគឺគៀងគរប្រភពធនធានចាំបាច់សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន អនុវត្តន៍គោលដៅអភិវឌ្ឍដោយ ចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ជាពិសេសគឺការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ ថាមពលស្អាត ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព និង ការអប់រំ។ ទីបួនគឺកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍប្រភពធនធានមនុស្ស ដើម្បីបម្រើការផ្លាស់ប្ដូរឌីជីថលក្នុងទំនោរអភិវឌ្ឍថ្មី មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លិច ចោលឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ