ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានអយ្យការប្រជាជនកំពូលឡាវ
(VOVWORLD) - បច្ចុប្បន្ន វៀតណាមកំពុងបង្កើតគម្រោង “យុទ្ធសាស្ត្រកសាងនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥”។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានអយ្យការប្រជាជនកំពូលឡាវ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ២២ សីហា នៅវិមានប្រធានរដ្ឋ ក្នុងជំនួបជាមួយប្រធានអយ្យការប្រជាជនកំពូលឡាវ លោក Xayxana Khotphouthone ដែលកំពុងមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះអយ្យការប្រជាជនកំពូលនៃប្រទេសទាំងពីរដែលមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា នេះជាលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងសកម្មភាពតុលាការ។ បច្ចុប្បន្ន វៀតណាមកំពុងបង្កើតគម្រោង “យុទ្ធសាស្ត្រកសាងនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥”។
លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋវៀតណាម ក៏ដូចជាអយ្យការប្រជាជនកំពូលវៀត ណាម តែងតែត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រអយ្យការប្រជាជនកំពូលឡាវលើគ្រប់វិស័យ; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្មរវាងវៀតណាម និងឡាវដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ក្នុងឆ្នាំ ២០២២ ផងដែរ៕