ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសនានាដែលមកជម្រាបលា
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតអូម៉ង់ និងឯកអគ្គរដ្ឋទូតសាធារណ រដ្ឋឆែកដែលមកជម្រាបលាក្នុងឱកាសបញ្ចប់យ៉ាងល្អប្រសើរអាណត្តិបេសកកម្មនៅ វៀតណាម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអូម៉ង់
លោក Saleh Mohamed Ahmed Al Saqri។ (រូបថត៖ VOV) |
ទទួលជួបឯកអគ្គរដ្ឋទូតអូម៉ង់ លោក Saleh Mohamed Ahmed Al Saqri លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ ភាគីទាំងពីរ នាពេលខាងមុខគប្បីជំរុញការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; រៀបចំក្នុងពេលឆាប់ៗនូវកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយលើកទី៤ រវាងក្រសួងការបរទេសទាំងពីរ នៅខែកញ្ញា ឆ្នាំ២០២២ និងកិច្ច ប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូតអូម៉ង់ លោក Saleh Mohamed Ahmed Al Saqri បានឲ្យដឹងថា ការដែល ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១០ និងអនុស្សរណៈយោគ យល់កិច្ចសហប្រតិបត្តិការចំនួន ៣ លើវិស័យជាច្រើន នឹងជា បុព្វបទដ៏សំខាន់ដើម្បី ពង្រឹងនិងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ មូលនិធិ វិនិយោគរួមវៀតណាម-អូម៉ង់នាពេលកន្លងមក បានបណ្តាក់ទុនប្រកបដោយប្រសិទ្ធ ភាពទៅក្នុងវិស័យសុខាភិបាល អប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោកឯកអគ្គរដ្ឋទូតអូម៉ង់ក៏មានបំណងថា ភាគីទាំងពីរនឹងបន្តពង្រីកមូលនិធិវិនិយោគនេះ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោក Vitezslav Grepl។ (រូបថត៖ VOV) |
ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោក Vitezslav Grepl លោក ប្រធានរដ្ឋបានសម្ដែងគោលបំណងថា ក្នុងអាណត្តិជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុប (EU) ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២២ សាធារណរដ្ឋឆែកនឹងជំរុញឲ្យបណ្តាប្រទេស EU ឆាប់ផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀង EVIPA ដែលសាធារណរដ្ឋឆែកបានអនុម័ត ដំបូងគេ ព្រមទាំងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាម ហើយជំរុញឲ្យ EU ឆាប់ដកការព្រមាន "កាតលឿង" IUU ទៅលើទំនិញជលផលផងដែរ។ លោក ប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្វាគមន៍ក្រុមហ៊ុនរថយន្ត SKODA របស់ឆែក ក្នុងការបង្កើតសាជីវកម្មផលិតរថយន្តនៅវៀតណាម ហើយបញ្ជាក់ថា វៀតណាម តែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន រួមទាំងវិនិយោគិនឆែក ផងដែរ៕