ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអេមីរ៉ាតអារ៉ាប់រួម
(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Obaid Saeed Al Dhaheri មកជម្រាបលានៅពេលបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។
(រូបថត៖ VNA) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការរួមចំណែក របស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពហុវិស័យរវាងវៀតណាម និង UAE។ ចំណែកឯកអគ្គរដ្ឋទូត UAE លោក Obaid Saeed Al Dhaheri បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ដែលបានចំណាយពេលទទួល ហើយថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាម ដែលបានជួយគាំទ្រលោកឯកអគ្គរដ្ឋទូតក្នុងអំឡុងពេល បំពេញបេសកកម្ម ព្រមទាំងបានបញ្ជាក់ថា នៅពេលត្រឡប់មកប្រទេសវិញ ទោះជា ក្នុងតំណែងណាក៏ដោយ លោកតែងតែខិតខំប្រឹងប្រែង ដើរតួនាទីជាស្ពានដើម្បីជំរុញ ទំនាក់ទំនងរវាងភាគីទាំងពីរ។
ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ប្រធានាធិបតី UAE លោក Sheikh Mohammed bin Zayed Al Nahyan មកបំពេញ ទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ៕