ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ សហគ្រាសរដ្ឋធ្វើសមាហរណកម្មយ៉ាងសកម្មនិងឈានទៅប្រកួតប្រជែងអន្តរជាតិ
(VOVWORLD) - ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការបក្សនៃប្លុកអាជីវកម្មមជ្ឈិម ដឹកនាំការអនុវត្តការងារកសាងបក្ស។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី (រូបថត៖ Thong Nhat/TTXVN) |
នាព្រឹកថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបជាមួយថ្នាក់ដឹកនាំសហគ្រាសរដ្ឋឆ្នើម ក្នុងវិស័យផលិតកម្មអាជីវកម្មនិងការកសាងបក្ស។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការបក្សនៃប្លុកអាជីវកម្មមជ្ឈិម ដឹកនាំការអនុវត្តការងារកសាងបក្ស។ ជាមួយគ្នានោះ សាជីវកម្មនិងសហគ្រាស ត្រូវស្រាវជ្រាវ និងវិភាគស្ថានភាពក្នុងប្រទេសនិងអន្តរជាតិ ដាក់ចេញការព្យាករណ៍ជាក់ស្តែង ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាស កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈម ព្រមទាំងបង្កើនប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្ម។ ជាពិសេស ចាំបាច់ត្រូវដើរត្រួយត្រាយផ្លូវក្នុងការស្រាវជ្រាវអភិវឌ្ឍន៍ ផ្លាស់ប្តូរបច្ចេកវិទ្យា ធ្វើសមាហរណកម្មយ៉ាងសកម្ម និងឈានទៅដល់ការប្រកួតប្រជែងអន្តរជាតិ៕