ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចុះសាកសួរសុខទុក្ខ ជូនអំណោយដល់គ្រូបង្រៀនមួយចំនួននៅទីក្រុងហូជីមិញ
(VOVWORLD) - អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់អ្នកគ្រូ Trieu Thi Hue នៅសង្កាត់ ១៥ ខ័ណ្ឌ ៥ ដែលជាអតីតប្រធានក្រុមអក្សរសាស្ត្រ នៃសាលាវិទ្យាល័យ Le Hong Phong ដែល មានបទពិសោធន៍បង្ហាត់បង្រៀនរយៈពេល ២៦ ឆ្នាំ នោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានគោល បំណងថា អ្នកគ្រូ Trieu Thi Hue នឹងបន្តលះបង់ជាច្រើនថែមទៀតសម្រាប់ បុព្វហេតុបណ្ដុះមនុស្ស ព្រមទាំងបំផុសគំនិតយ៉ាងសកម្មដល់ការបណ្ដុះបណ្ដាល អ្នកមានទេពកោសល្យសម្រាប់ទីក្រុងហូជីមិញនិងប្រទេសជាតិផងដែរ។
នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចុះសាកសួរសុខទុក្ខ និង ជូនអំណោយដល់គ្រូបង្រៀនគំរូមួយចំនួននៃទីក្រុង ដើម្បីជូនពរ លើកទឹកចិត្តគ្រូ បង្រៀនក្នុងឱកាសរំលឹកខួបលើកទី២៦ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា)។ អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់អ្នកគ្រូ Trieu Thi Hue នៅសង្កាត់ ១៥ ខ័ណ្ឌ ៥ ដែលជាអតីតប្រធានក្រុមអក្សរសាស្ត្រ នៃសាលាវិទ្យាល័យ Le Hong Phong ដែល មានបទពិសោធន៍បង្ហាត់បង្រៀនរយៈពេល ២៦ ឆ្នាំ នោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានគោលបំណងថា អ្នកគ្រូ Trieu Thi Hue នឹងបន្តលះបង់ជាច្រើនថែមទៀតសម្រាប់ បុព្វហេតុបណ្ដុះមនុស្ស ព្រមទាំងបំផុសគំនិតយ៉ាងសកម្មដល់ការបណ្ដុះបណ្ដាល អ្នកមានទេពកោសល្យសម្រាប់ទីក្រុងហូជីមិញនិងប្រទេសជាតិផងដែរ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc សាកសួរសុខទុក្ខ ជូនពរសាស្ត្រាចារ្យរង បណ្ឌិត វីរពលករ លោកគ្រូ Ly Hoa ក្នុងឱកាសរំលឹកខួបលើកទី២៦ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា)។ (រូបថត៖ VOV) |
អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់សាស្ត្រាចារ្យរង បណ្ឌិត វីរ ពលករ លោកគ្រូ Ly Hoa នៅសង្កាត់ Tan My ខ័ណ្ឌ ៧ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងបំណងចង់ឲ្យលោកគ្រូបន្តរួមវិភាគទានថែមទៀតដល់បុព្វ ហេតុអប់រំរបស់ប្រទេសជាតិ។ បច្ចុប្បន្ននេះ លោកគ្រូ Ly Hoa នៅតែកំពុងចូលរួម បណ្ដុះបណ្ដាលកម្មវិធីថ្នាក់ក្រោយឧត្តមសិក្សាជំនាញរូបវិទ្យាទូទៅសម្រាប់សាកល វិទ្យាល័យមួយចំនួននៅតំបន់ភាគខាងត្បូង៕