ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុង Hung Yen
(VOVWORLD) - កិច្ចការបរទេសក៏ទទួលបានលទ្ធផលល្អច្រើន ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិក៏ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានរដ្ឋវៀតណាមលោក To Lam និងគណៈប្រតិភូមាជិកសភា ខេត្ត Hung Yen បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Hung Yen (រូបថត៖ VOV) |
នាថ្ងៃទី ២ កក្កដា ប្រធានរដ្ឋវៀតណាមលោក To Lam និងគណៈប្រតិភូមាជិកសភា ខេត្ត Hung Yen បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Hung Yen ដើម្បីប្រកាសលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី ១៥ ព្រមទាំងផ្ទៀងស្តាប់ និងឆ្លើយមតិយោបល់របស់ម្ចាស់ឆ្នោត។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក To Lam បានសង្កត់ធ្ងន់ថា ការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មនៅតែបន្តត្រូវបានជំរុញខ្លាំង ការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង និងពង្រីក ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ។ កិច្ចការបរទេសក៏ទទួលបានលទ្ធផលល្អច្រើន ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិក៏ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
បណ្តាប្រទេស អង្គការអន្តរជាតិ និងមិត្តភ័ក្តិជុំវិញពិភពលោកផ្តល់ក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការគាំទ្រជាច្រើន ហើយបន្តវាយតម្លៃជាវិជ្ជមានចំពោះវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យគណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Hung Yen សម្របសម្រួលជាមួយស្ថាប័នខេត្ត ដើម្បីកត់ត្រារាល់មតិរបស់ម្ចាស់ឆ្នោត ពិនិត្យខ្លឹមសារ ដើម្បីលើកសំណើដល់ស្ថាប័នមានសមត្ថកិច្ចរបស់មជ្ឈឹម និងរដ្ឋសផាដោះស្រាយ។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់កុំព្យូទ័រចំនួន ៥០ គ្រឿងដល់ទីក្រុង Hung Yen ហើយបានទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារគោលនយោបាយចំនួនពីរគ្រួនៅទីក្រុង Hung Yen គឺលោក Nguyen Quoc Song និងលោកស្រី Pham Thi Cay ផងដែរ៕