ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone

(VOVWORLD) - ភាគីទាំងពីរបានសម្តែងនូវសេចក្តីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោ និងសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ។
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ១១ កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

ភាគីទាំងពីរបានសម្តែងនូវសេចក្តីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោ និងសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងកិច្ច ការពារជាតិ និងសន្តិសុខ ធានាស្ថិរភាពនយោបាយ និងសង្គមរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវពិធីសារ និងផែនការសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដែលបានចុះហត្ថលេខា ព្រមទាំងសម្របសម្រួលគ្នាស្វែងរកវិធានការណ៍បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ សំដៅខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅកំណើនពាណិជ្ជកម្មពី ១០ ទៅ ១៥ % ក្នុងឆ្នាំនេះ។

លោកនាយករដ្ឋមន្ត្រី Sonexay Siphandone បានអះអាងថា នឹងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្ដែងថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ