ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចូលថ្វាយបង្គំសម្តេចមហាសង្ឃរាជាធិបតីកម្ពុជា
|
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចូលថ្វាយបង្គំសម្តេចមហាសង្ឃរាជាធិបតីកម្ពុជា |
(VOVworld)-ក្នុងក្រខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី១៦មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ
រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូល ថ្វាយបង្គំសម្តេច មហា
សង្ឃរាជាធិបតីកម្ពុជា ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហា និកាយ
និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី បួរ គ្រី សម្តេចព្រះ មហាសង្ឃ
រាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងការផ្លាស់ប្តូរមតិជាមួយសម្តេចមហាសង្ឃទាំងពីរអង្គនេះ ប្រធានរដ្ឋលោក
Tran Dai Quang បានចាត់ទុកថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងជីវភាព
សង្គមនៃប្រទេសទាំងពីរ នេះក៏ជាលក្ខណៈស្រដៀងគ្នាររបស់ប្រទេសទាំងពីរ វៀត
ណាមនិងកម្ពុជា។
ក្នុងឱកាសនេះដែរ សម្តេចអគ្គមហាសង្ឃទេព វង្សនិង សម្តេចអគ្គមហា សង្ឃ
បួរ គ្រីបានអះអាងថា នឹងខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំង ពីរ
ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕