|
ប្រធានរដ្ឋលោក Tran Dai Quang សាកសួរសុខទុក្ខនិងជូនពរបុណ្យតេតយោធាភូមិភាគទី៣ |
(VOVworld) - នាថ្ងៃទី១៨ មករា នៅទីក្រុង Hai Phong ប៉ែកខាងជើងវៀតណាម
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទៅសាកសួរសុខទុក្ខនិងជូនពរ
បុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) ចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការ
ដ្ឋានយោធាភូមិភាគទី៣ នគរបាលទីក្រុង Hai Phong ហើយសាកសួរសុខទុក្ខ ជូនពរ
និងជូនអំណោយគ្រួសារគោលនយោបាយនៅទីនេះផងដែរ។
|
ប្រធានរដ្ឋលោក Tran Dai Quang សាកសួរសុខទុក្ខនិងជូនពរបុណ្យតេតបញ្ជាការដ្ឋាន
កងទ័ពជើងទឹក |
នៅពេញមកសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតចំពោះកម្មាភិបាល យុទ្ធជន
នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក តាមរយៈស្ពានទូរទស្សន៍ ប្រធានរដ្ឋលោក Tran Dai
Quang បានសំណេះសំណាលនិងជូនពរបុណ្យតេតយុទ្ធជននិងប្រជាជននៅកោះ
Truong Sa Lon កោះ Song Tu Tay និងកោះ Sinh Ton។លោក Tran Dai Quang អះអាង
ថា បក្ស រដ្ឋនិងប្រជាជននៅលើដីគោកជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់
ជនរួមជាតិនិងយុទ្ធជននៅលើកោះទាំងបីពោលខាងលើនិយាយដោយឡែកក៏ដូច
ជាកោះផ្សេងៗទៀតក្នុងទូទាំងប្រទេសនិយាយរួម។
នៅពេលសំណេះសំណាលជាមួយកម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋាន
កងទ័ពជើងទឹក ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា កងទ័ពជើង
ទឹកចាំបាច់ត្រូវនាំមុខគេក្នុងការងារឃោសនាអំពីកោះ សមុទ្រ ជួយប្រជាជនយល់
ដឹងយ៉ាងជ្រាលជ្រៅថែមទៀតអំពីអធិបតេយ្យភាពកោះសមុទ្រនិងគោលជំហរ
គោលនយោបាយរបស់បក្ស រដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដោយផ្សាភ្ជាប់
នឹងភារកិច្ចការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រ៕