ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Hean

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Hean - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Hean

(VOVworld)-នៅក្នុងការទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Teo
 Chee Hean ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមដែលប្រព្រឹត្តទៅ
នាព្រឹកថ្ងៃទី ១២កញ្ញានៅទីក្រុងហាណូយនោះ ប្រធានរដ្ឋវៀតណាម លោក Tran
 Dai Quang បាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះរបស់លោក Teo Chee Hean
 នឹងរួមចំណែករឹត បន្តឹងទំនាក់ទំនងនយោបាយនិយាយរួមនិងរវាងថ្នាក់ដឹកនាំ
នៃប្រទេសទាំងពីរនិយាយ ដោយឡែក បង្កើតឡើងគ្រឹះរឹងមាំដើម្បីទំនាក់ទំនងរ
វាងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើង​កំពស់ថ្មី។​លោកប្រធានរដ្ឋបានស្នើរឲ្យភាគីទាំង
ពីរបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យសន្តិសុខ ការពារជាតិ ប្រឆាំងឧបក្រិដ្ឋ
កម្មឆ្លងដែននិងសន្តិសុខបណ្តាញអ៊ីនធឺណេត។ លោក Tran Dai Quang បាន
ស្នើឲ្យលោក Leo Chee Hean ផ្តោតការយក​ចិត្តទុកដាក់ជម្រុញកិច្ចសហប្រតិបត្តិ
ការលើវិស័យបណ្តុះបណ្តាលក៏ដូចជាសកម្មភាព សហប្រតិបត្តិការជាក់ស្តែងរវាង
ស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរសំដៅធានា សន្តិសុខនៃប្រទេសនីមួយៗ។
ប្រធានរដ្ឋ លោក Tran Dai Quang ក៏មានបំណងថា អង្គភាពអាជីវកម្មសឹង្ហបុរីសកម្ម
ចែមទៀតក្នុងការចូលរួមវិនិយោគ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍និង
ផ្សាភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយទីផ្សារពិភព លោកផងដែរ។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Hean - ảnh 2
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Ai-chi របស់ជប៉ុនលោក Hideaki Omura


        នាពេលរសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​
អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Ai-chi របស់ជប៉ុនលោក Hideaki Omuraដែល
កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​នៅក្នុងជំនួបនេះ លោក Tran Dai
Quang បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមជាមួយ
ខេត្ត Ai-chi កំពុងមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដោយ
មាន អង្គភាពអាជីវកម្មជាង១០០កំពុងធ្វើការវិនិយោគនៅវៀតណាម​និងមានជន
វៀតណាម ជាង១៣ពាន់នាក់កំពុងរស់នៅ សិក្សានិងធ្វើការនៅខេត្ត Ai-chi ផងដែរ
។​លោកប្រធាន រដ្ឋបានសង្កត់ធ្ងន់ថា លទ្ធភាពសហប្រតិបត្តិការរវាងវៀតណាម
ជាមួយខេត្ត Ai-chi នៅ ធំធេងណាស់។ លោក Tran Dai Quang បានស្នើថា នាពេល
ខាងមុខ នឹងមានអង្គភាពអាជីវកម្ម Ai-chi និង តំបន់ភាគកណ្តាលរបស់ជប៉ុនមកវិនិ
យោគនៅវៀតណាម  តាមនោះនឹងជួយវៀតណាមអភិវឌ្ឍន៍ប្រទេសជាតិ។ លោក
ប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងបង្កើនទំ
នាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការជាមួយជប៉ុននិយាយរួមនិងខេត្ត Ai-chi
និយាយដោយឡែក។ ទន្ទឹមជាមួយ គ្នានោះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា
 វៀតណាមនឹងបង្កលក្ខណៈងាយ ស្រួលសម្រាប់វិនិយោគិនជប៉ុន ក្នុងនោះមានអង្គ
ភាពអាជីវកម្មមកពីខេត្ត Ai-chi ផងធ្វើការវិនិយោគ អាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ