ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមក ជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី២៨ មីនា នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋ អាហ្វ្រិកខាងត្បូងលោក Mpetjane Kgaogelo Lekgoro និងឯកអគ្គរដ្ឋទូតសាធា រណៈរដ្ឋអេហ្ស៊ីបលោក Mahmoud Hassan Nayel បានមកជូនសារតាំងចំពោះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមក ជូនសារតាំង - ảnh 1 ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូង Mpetjane Kgaogelo Lekgoro (ខាងស្ដាំ) ជូនសារតាំងចំពោះប្រធានរដ្ឋវៀតណាមលោក Tran Dai Quang


ទទួលជួបឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូង Mpetjane Kgaogelo Lekgoro ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យប្រទេសទាំងពីរក្នុងឆ្នាំនេះ សហការគ្នារៀបចំសកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូត រំលឹកខួបលើកទី១០០ទិវាកំណើតរបស់ប្រធានា ធិបតីលោកNelson Mandela និងរៀបចំវេទិកាអន្តររដ្ឋាភិបាលវៀតណាម-អាហ្វ្រិកខាងត្បូង លើកទី៤នៅទីក្រុង Pretoria។

        ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីប Mahmoud Hassan Nayel ប្រធានរដ្ឋ លោក Tran Dai Quang មានគោលបំណងថា ដោយបទពិសោធន៍របស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ