ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi
(VOVWORLD) - នាព្រឹកថ្ងៃទី១ មេសា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមកិច្ច ប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៦។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi |
ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរដោះស្រាយឲ្យបានល្អនូវបញ្ហា នៅសមុទ្រដោយឈរលើស្មារតីគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ក៏ដូចជាគោរពច្បាប់អន្តរជាតិផងដែរ។ ភាគីទាំងពីរគួរតែអនុវត្តន៍យ៉ាង ហ្មត់ចត់នូវការយោគយល់គ្នារវាងថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ ព្រមទាំងមិន ទុកឲ្យកើតមានឡើងបម្រែបម្រួលដែលធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ តាម នោះរួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។
រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi អះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិន ជានិច្ចកាលគោរពនិងត្រៀមខ្លួនជាស្រេចរួមជាមួយ វៀតណាម ជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការ លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Wang Yi ឲ្យដឹងថា ចិននឹង អនុវត្តន៍យ៉ាងហ្មត់ចត់នូវកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តដែលបញ្ជាណែនាំការដោះស្រាយជម្លោះនៅសមុទ្រវៀតណាម-ចិន៕