ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតឈីលី ដែលមកជំរៀបលា
(VOVWORLD) - ក្នុងជំនួប ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀត ណាម មានគោលបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជាមិត្តភក្តិ ប្រពៃណី ដែលក្នុងនោះមានឈីលីផង។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតឈីលី Claudio Andres De Negri Quintana (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលី Claudio Andres De Negri Quintana ដែលមកជំរៀបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត នៅវៀតណាម។ ក្នុងជំនួប ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀត ណាម មានគោលបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជាមិត្តភក្តិ ប្រពៃណី ដែលក្នុងនោះមានឈីលីផង។ លោកប្រធានរដ្ឋចាត់ទុកថា ការដែល កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយនិងជឿនលឿននៃភាពជាដៃគូអន្តរៈប៉ាស៊ីហ្វិក (CPTPP) ត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ដែលក្នុងនោះវៀតណាមនិងឈីលី ជាសមាជិក នឹងបើកឱកាសថ្មីក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូត Claudio Andres De Negri Quintana ឲ្យដឹងថាឈីលី នឹងជា ប្រទេសម្ចាស់ផ្ទះរបស់ APEC ២០១៩ ហើយមានគោលបំណងចង់ចែករំលែក បទពិសោធន៍ជាមួយវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់នេះ។ លោក ឯកអគ្គរដ្ឋទូតអះអាងថា ដោយឋានៈថ្មីណាក៏ដោយគឺខ្លួននឹងបន្តជាស្ពានតភ្ជាប់ រួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងឈីលីនិងវៀតណាម៕