ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump
(VOVWORLD) - លោក Tran Dai Quang បានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៥របស់ប្រធានាធិបតីលោក Donald Trump ជារបត់សំខាន់ ដែលបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសំរាប់ការអភិវឌ្ឍ ប្របកដោយប្រសិទ្ធភាពនៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖ TTXVN) |
នាថ្ងៃទី១៤ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញ ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។ លោក Tran Dai Quang បានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៥របស់ប្រធានា ធិបតីលោក Donald Trump ជារបត់សំខាន់ ដែលបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសំរាប់ការអភិវឌ្ឍ ប្របកដោយប្រសិទ្ធភាពនៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។
ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរមតិស្ដីពីវិធានការជាក់ស្ដែងសំដៅបង្កើន ទំនាក់ទំនងទ្វេភាគី ហើយផ្តោតសំខាន់ទៅលើការអនុវត្តកិច្ចព្រមព្រៀងនានា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោក Donald Trump បាន ឯកភាពលើការជំរុញខ្លឹមសារសហប្រតិបត្តិការទ្វេភាគីផ្សេងៗទៀតដូចជាការជំនះពុះពារផលវិបាកដោយសង្គ្រាម ក្នុងនោះមានគម្រោការណ៍បោសសម្អាត ជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa។ ថ្នាក់ដឹកនាំទាំងពីររូបក៏ បានផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពក្នុងតំបន់និងលើពិភពលោក ក្នុងនោះអះអាង ជាថ្មីម្ដងទៀតនូវគោលជំហររបស់ភាគីទាំងពីរស្ដីពីបញ្ហាសមុទ្រខាងកើតផងដែរ។
ក្នុងឱកាសនេះដែរ ប្រធានាធិបតីលោក Donald Trump បានផ្ញើរសេចក្ដី ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជូនចំពោះថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម៕