ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវអញ្ជើញធ្វើជាអធិបតី ពិធីជប់លៀងដ៏មហោឡារឹកទទួលស្វាគមន៍ប្រធានាធិបតីឥណ្ឌូនេស៊ីនិងលោកជំទាវ

(VOVWORLD) - នាយប់ថ្ងៃទី១១ កញ្ញា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញធ្វើជា អធិបតីពិធីជប់លៀងទទួលស្វាគមន៍ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់សាធា រណៈរដ្ឋឥណ្ឌូនេស៊ី។

  អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើក ច្បាស់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឥណ្ឌូនេស៊ី បានអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបតិ្តការកាន់តែសម្បូរ បែបពីមួយថ្ងៃទៅមួយថ្ងៃ ដែលលេចធ្លោបំផុតគឺការបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីនៃការបោះជំហានអភិវឌ្ឍថ្មីមួយទៀត ក្នុងទំនាក់ទំនងវៀតណាម ឥណ្ឌូនេស៊ីនោះ គឺការចុះហត្ថលេខាលើកម្មវិធីធ្វើ សកម្មភាពដំណាក់កាល២០១៩-២០២៣ ដែលជាកម្មវិធីធ្វើសកម្មភាពទី២សំដៅ ធ្វើជាក់ស្ដែងភាវូបនីយកម្មទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ពីរក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ