ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី

(VOVWORLD) -នាល្ងាចថ្ងៃទី ១ កក្ដដា តាមម៉ោងតំបន់ (នាយប់ថ្ងៃដដែលតាមម៉ោងវៀតណាម) ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Saint Petersburg បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅសហព័ន្ធរុស្ស៊ី
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី 

នាល្ងាចថ្ងៃទី ១ កក្ដដា តាមម៉ោងតំបន់ (នាយប់ថ្ងៃដដែលតាមម៉ោងវៀតណាម) ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Saint Petersburg បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៨ មិថុនា ដល់ថ្ងៃទី ១ កក្ដដា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin។

   មុននោះ នាល្ងាចថ្ងៃទី ១ កក្ដដា ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង Saint Petersburg លោក  Georgy Pontavchenko ។ នៅទីនេះ លោក  Georgy Pontavchenko មានក្ដីជឿជាក់ថាដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់លោក Tran Dai Quang នឹងបង្កើតសន្ទុះដ៏សំខាន់ៗជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ដែលក្នុងនោះមានទីក្រុង Saint Petersburg។ លោក Georgy Pontavchenko បានជូនដំណឹងថាទីក្រុង Saint Petersburg កំពុងកសាងផែនការបើកការតាំងពិព័រណ៍លើកដំបូងស្ដីពីលោកប្រធានហូជីមិញនៅសារមន្ទីរបេតិកភ័ណ្ឌជាតិ Ermitage នាខែឧសភា ឆ្នាំ ២០១៩។ ព្រឹត្តិការណ៍សំខាន់នេះជាប្រការលេចធ្លោក្នុងបណ្ដាសកម្មភាពអបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាគោលការណ៍ជាសារវ័ន្តនៃទំនាក់ទំនងមិត្តភាព ធ្វើជាមូលដ្ឋានដើម្បីបង្កើតឡើងគ្រឹះស្ថានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរសហព័ន្ធរុស្ស៊ី និងវៀតណាម។

      ប្រធានរដ្ឋលោក Tran Dai Quang បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុង Saint Petersburgជាមួយបណ្ដាខេត្ត និងទីក្រុងរបស់វៀតណាម។ លោកបានអះអាងថាវៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋាននៃប្រទេសទាំងពីរសហប្រតិបត្តិការផ្ទាល់ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។ លោកមានក្ដីជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាង ទីក្រុង Saint Petersburgជាមួយបណ្ដាមូលដ្ឋានរបស់វៀតណាមនឹងកាន់តែស៊ី
ជម្រៅពីមួយថ្ងៃទៅមូយថ្ងៃប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបនឹងតម្រូវការនៃប្រទេសទាំងពីរ។ បន្ទាប់មក លោក Tran Dai Quang បានអញ្ជើញទៅទស្សនាមណ្ឌលអនុស្សាវរីយ៍ Vladimir Ilyich Lenin នៅវិមាន Smolny និងទស្សនា ការតាំងពិព័រណ៍អន្តរជាតិស្ដីពីកងទ័ពជើងទឹកលើកទី ៨ នៅវិមាន Ekaterina៕

ប្រតិកម្មទៅវិញ

ផ្សេងៗ