ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផ្ញើរលិខិតអបអរសាទរ AIPA ៣៨

(VOVWORLD) - ក្នុងឱកាសមហាសន្និបាតអន្តរសភាសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៨ (AIPA ៣៨) ត្រូវបានរៀបចំឡើងនៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ កញ្ញា នាថ្ងៃទី១២ កញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើរលិខិតអបអរសាទរជូនចំពោះលោក Pantaleon Alvarez ប្រធានសភាជាន់ទាបហ្វីលីពីននិងជាប្រធាន AIPA ៣៨។ 

  (VOVworld) - ក្នុងឱកាសមហាសន្និបាតអន្តរសភាសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៨ (AIPA ៣៨) ត្រូវបានរៀបចំឡើងនៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ កញ្ញា នាថ្ងៃទី១២ កញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើរលិខិតអបអរសាទរជូនចំពោះលោក Pantaleon Alvarez ប្រធានសភាជាន់ទាបហ្វីលីពីននិងជាប្រធាន AIPA ៣៨។ ក្នុងលិខិតរបស់ខ្លួន ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ប្រធានបទរបស់ AIPA ៣៨ នោះគឺ “AIPA និងអាស៊ាន៖ ដៃគូដើម្បីការផ្លាស់ប្ដូរយ៉ាងពេញលេញ” ដែលបង្ហាញនូវការបោះជំហានសំខាន់និងគោលបំណងនាំមកនូវកម្លាំងរស់ថ្មីសំរាប់ AIPA និងអាស៊ាន ឆ្ពោះទៅអនាគតដ៏ល្អប្រសើរជាងសំរាប់តំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាសភាសមាជិកនិមួយៗផងដែរ។ ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមបាន កំពុង ហើយនឹងចូលរួមដោយស្មារតីសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវក្នុងសកម្មភាពរបស់ AIPA រួមចំណែកកសាងសហគមន៍អាស៊ានឲ្យមានស្ថិរភាពនិងអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ