ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

(VOVWORLD) -នាព្រឹកថ្ងៃទី៧កក្កដានៅទីក្រុងហូជី មិញ (ភាគខាងត្បូងវៀតណាម) ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងក្រុមសមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣និងទី៤ សំដៅរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ 
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1ទិដ្ឋភាពនៃការជួបប្រាស្រ័យ (រូបថតៈ TTXVN) 

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានផ្លាស់ប្តូរមតិនិងបញ្ជាក់ច្បាស់នូវបញ្ហា ដែលអ្នកបោះឆ្នោតផ្តោតការយកចិត្តទុកដាក់ ដូចជា ការពារធនធានបរិស្ថាន គោល នយោបាយអភិវឌ្ឍន៍ផ្នែកកសិកម្ម ការងាររៀបចំកម្មាភិបាល ព្រមទាំងសង្កត់ធ្ងន់ថា បញ្ហាទាំងអស់នេះសុទ្ធតែជាបញ្ហាសំខាន់ៗ និងត្រូវមានយុទ្ធសាស្ត្រយូរអង្វែង។

        លោក Tran Dai Quang ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរួម និងលទ្ធផលទទួលបានក្នុងការងារតស៊ូប្រឆាំងអំពើពុករលួយនាពេលកន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ  លោកមានបំណងថា អ្នកបោះឆ្នោតនិងប្រ ជាជនជានិច្ចកាល ជឿទុកចិត្ត គាំទ្រនិងសកម្មចូលរួមកសាងបក្ស កសាងប្រព័ន្ធ នយោបាយស្អាតស្អំនិងរឹងមាំជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ