ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

(VOVWORLD) -នាព្រឹកថ្ងៃទី១ធ្នូ នៅទីក្រុង ហូជីមិញ ប្រធានរដ្ឋ លោក Tran Dai Quang និង គណៈប្រតិភូសមាជិកសភាមណ្ឌលហូជីមិញ បានអញ្ជើញជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតខ័ណ្ឌទី១ ខ័ណ្ឌទី៣និងខ័ណ្ឌទី៤ សំដៅជូនដំណឹងនូវលទ្ធផលនៃ កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតទីក្រុងហូជីមិញ

នៅក្នុងជំនួបនេះ មានការស្រុះចិត្តគំនិតជាមួយអ្នកបោះឆ្នោតអំពីលទ្ធផល នៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋសភាលើកនេះគឺប្រព្រឹត្តទៅក្នុងបរិបទ ដែលប្រទេសជាតិមានការផ្លាស់ប្តូរយ៉ាងសកម្មលើគ្រប់វិស័យ។

        ស្តីពីជោគជ័យនៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា នេះជាស្នាដៃកិច្ចការបរទេសលេចធ្លោរបស់បក្សទាំង មូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល រួមចំណែកលើកកំពស់តួនាទីរបស់ APEC ដែលជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចជួរមុខក្នុងតំបន់។ នេះក៏ជាការ គូសសញ្ញាសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ និងសម្តែងនូវទស្ស នវិស័យយុទ្ធសាស្ត្ររបស់វៀតណាមចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ