ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំ ថ្មីប្រពៃណីនៅខេត្ត Kon Tum

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅតំបន់ Tay Nguyen ក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី៨៨ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម លើកទី៥០ យុទ្ធ នាការវាយសម្រុកនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ១៩៦៨ និងត្រៀមរៀបចំ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨នោះ នាថ្ងៃទី២ កុម្ភៈ ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang និងក្រុមការងារមជ្ឈឹមបានទៅសាកសួរសុខទុក្ខ ជួបធ្វើការ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Kon Tum។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំ ថ្មីប្រពៃណីនៅខេត្ត Kon Tum - ảnh 1  ប្រធានរដ្ឋលោក Tran Dai Quang ក៏បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៅឃុំ Ro Koi ស្រុក Sa Thay (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី២ កុម្ភៈ លោក Tran Dai Quang បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះកម្មាភិបាល យុទ្ធជននៅប៉ូស្តិ៍ការពារព្រំដែន Ro Koi នៅស្រុក Sa Thay។ នៅទីនេះ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា កម្មាភិបាលនិងយុទ្ធជននៅប៉ូស្តិ៍ការពារព្រំដែន Ro Koi បានបំពេញល្អនូវភារកិច្ចគ្រប់គ្រង ការពាររឹងមាំអធិបតេយ្យភាពជាតិ។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំ ថ្មីប្រពៃណីនៅខេត្ត Kon Tum - ảnh 2 (រូបថត៖ VOV)


នាថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang ក៏បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៅឃុំ Ro Koi ស្រុក Sa Thay ផងដែរ។ លោកប្រធានរដ្ឋសំដែងក្ដីសប្បាយរីករាយដោយឃើញថា ទោះបីជួបការលំបាកជាច្រើនក្ដី ប៉ុន្តែឃុំ Ro Koi នាពេលកន្លងទៅទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់លើវិស័យជាច្រើន ក្នុងនោះមានការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះ ដូចជាដាំដើមកៅស៊ូ ម្រេច ស្រូវទឹក បើកទូលាយការចិញ្ចឹមបសុសត្វនិងសត្វពាហនៈដើម្បីលើកកំពស់ជីវភាពរស់នៅជាបណ្ដើរៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ