|
ប្រធានរដ្ឋលោក Tran Dai Quang សាកសួរសុខទុក្ខនិងជូនអំណោយសំរាប់យុទ្ធជនពិការមួយរូប |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ទិវាយុទ្ធជនពិការ
ពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី២៦ កក្កដា ប្រធានរដ្ឋវៀតណាមលោក Tran Dai
Quang បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយសំរាប់យុទ្ធជនពិការដែល
កំពុងទទួលការព្យាបាលនិងថែទាំនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ
ធ្ងន់ធ្ងរ Duy Tien មជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការធ្ងន់ធ្ងរស្រុក Kim
Bang និងមជ្ឈមណ្ឌលយុទ្ធជនពិការខេត្ត Ha Nam ភាគខាងជើងវៀតណាម។ថ្លែង
មតិនៅទីនេះ លោក Tran Dai Quang បានឲ្យដឹងថា៖
“ខ្ញុំស្នើរឲ្យថ្នាក់ដឹកនាំក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ថ្នាក់ដឹកនាំ
ខេត្ត Ha Nam និងតំបន់ដទៃទៀត បន្តបញ្ជាណែនាំដើម្បីកាន់តែមានចលនាជា
ច្រើនដែលសំដែងនូវស្មារតីតបស្នងសង់គុណ ផឹកទឹកនឹកដល់ប្រភពដើម ថែទាំ
ជនមានគុណូបការៈចំពោះប្រទេសជាតិកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ”៕