ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្មអាមេរិក

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្មអាមេរិក - ảnh 1
ប្រធាន រដ្ឋវៀតណាមលោក Truong Tan Sangទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតលោក Michael Formanដំណាងពាណិជ្ជកម្មអាមេរិក (រូបថត៖TTXVN)


(VOVworld) - នារសៀលថ្ងៃទី២២ តុលា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតលោក Michael
Forman ដំណាងពាណិជ្ជកម្មអាមេរិក​ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត
ណាម។នៅទីនេះ លោក​ Truong Tan Sang បានស្វាគមន៍ចំពោះកិច្ចសហការរវាង
បណ្ដាក្រសួងស្ថាប័ននៃប្រទេសទាំង២​ ក្នុងការលាតត្រដាងអនុវត្តទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រលើគ្រប់វិស័យ ដែលក្នុងនោះមានវិស័យពាណិជ្ជកម្មផង។ស្ដីពីសារ
សំខាន់របស់កិច្ចព្រមព្រៀង TPP ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ លោក Truong
Tan Sang មានគោលបំណងថា​ វៀតណាមនិងអាមេរិកនឹងបន្តកិច្ចសហប្រតិបតិ្តការ ជំរុញដំណើការចរចារឲ្យបានសម្រេចប្រកបដោយជោគជ័យយ៉ាងឆាប់រហ័ស។
លោក Truong Tan Sang ក៏បានស្នើរឲ្យអាមេរិក អនុម័តយ៉ាងឆាប់ៗលើការលុប
ចោលបទហ៊ុំព័ទ្ធលក់ អាវុធសំរាប់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ