ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសនានា

(VOVworld) - ក្នុងជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីហុងគ្រីលោក​ Semjen Zsolt
និងអនុប្រធាន រដ្ឋសភាហុងគ្រីលោក Latorcai Janos ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានស្នើរឲ្យភាគីទាំង២សកម្មលាតត្រដាងអនុវត្តកិច្ចព្រមព្រៀង
ដែលមានស្រាប់នានា និងបន្តបំពេញបន្ថែមវិស័យសហប្រតិបតិ្តការផ្សេងៗដែល
មានសក្ដានុភាពនិងជាឧត្តមភាពរបស់ប្រទេសនិមួយៗ ព្រមទាំងអះអាងដែរថា វៀតណាមត្រៀមខ្លួនជា ស្រេចធ្វើជាស្ពានតភ្ជាប់ដើម្បីហុងគ្រីបង្កើនវត្តមាននៅ
ទីផ្សារអាស៊ាននិងទ្វីបអាស៊ី។
លោកឧបនាយករដ្ឋមន្រ្តី Semjen Zsolt បានជូនដំណឹងជាមួយលោកប្រធានរដ្ឋ
Truong Tan Sang អំពីលទ្ធផលនៃជំនួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Hoang Trung Hai ព្រមទាំងអះអាងថា ហុងគ្រីចាត់ទុកវៀតណាមជាដៃគូគួរ
ឲ្យ ជឿទុកចិត្តនៅទ្វីបអាស៊ី។
ក៏នាថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan
បានទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីហុងគ្រីលោក Semjen Zsolt និង
អនុប្រធាន រដ្ឋសភាហុងគ្រីលោក Latorcai Janos ផងដែរ។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសនានា - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និង
ប្រធានសភាជាន់ទាបឥណ្ឌូនេស៊ីលោក Setya Novanto (រូបថត៖TTXVN)

នាព្រឹកថ្ងៃដដែលប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួប
សន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌូ នេស៊ីលោក Setya Novanto ក្នុងឱកាស
អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរ សភាពិភពលោកលើកទី១៣២
(IPU ១៣២)។ស្ដីពីតួនាទីរបស់ឥណ្ឌូ នេស៊ីនៅក្នុងតំបន់ លោក Truong Tan Sang
មានគោលបំណងថា ឥណ្ឌូនេស៊ីបន្ត ពង្រីកនូវតួនាទីរបស់ខ្លួន មានសម្លេង
សំរេចកំណត់ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍អាស៊ាន ដើម្បីសន្តិភាព
 ស្ថិរភាព និងការអភិវឌ្ឍន៍នៅតំបន់ ព្រមទាំងអះអាងថា វៀតណាម ត្រៀមខ្លួន
ជាស្រេចរួមជាមួយឥណ្ឌូនេស៊ីជំរុញការចរចារស្ដីពីខ័ណ្ឌព្រំសីមានៅសមុទ្រ។លោកក៏មានគោលបំណងដែរថា ស្ថាប័ននិតិបញ្ញាតិ្តនិងប្រជាជននៃប្រទេស
ទាំង២ ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការដ៏ស្អិតរមួត រួមចំណែកសំខាន់
ឆ្ពោះទៅគោល ដៅបង្កើតសហគមន៍អាស៊ាន។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសនានា - ảnh 2
លោក Truong Tan Sang និងប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន
លោក Zhakupov Kabinolla Kabenovich (រូបថត៖TTXVN)

មុននោះ នាថ្ងៃទី២៩ មិនា ក្នុងជំនួបសន្ទនាជាមួយលោក Zhakupov Kabinolla
Kabenovich ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន ដែលកំពុងអញ្ជើញចូលរួម
IPU ១៣២ នៅវៀតណាម លោកប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា ការដែលវៀតណាមចូលរួមសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថាន
នឹងបង្កើត កម្លាំងចលករថ្មីសំរាប់ប្រទេសទាំង២ ព្រមទាំងជឿជាក់ថាការចុះ
ហត្ថលេខានឹងត្រូវ បានធ្វើឡើងឆាប់រហ័សក្នុងឆ្នាំ២០១៥។លោក Truong Tan
Sang ក៏បានអះអាងដែរថា វៀត ណាមនឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយ
កាហ្សាក់ស្ថាន និងស្នើរឲ្យអង្គភាពអាជី វកម្មនៃប្រទេសទាំង២សកម្មចូលរួម
សកម្មភាពពន្លឿនពាណិជ្ជកម្មនានាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ