ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបអគ្គលេខាធិការសម្ព័ន្ធសហជីពពិភពលោក

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបអគ្គលេខាធិការសម្ព័ន្ធសហជីពពិភពលោក - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖laodong)

(VOVworld) - នាថ្ងៃទី៥ មិនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោកTruong
 Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសម្ព័ន្ធសហជីពពិភពលោក
ដឹកនាំដោយលោកអគ្គលេខាធិការសម្ព័ន្ធ George Mavrikos ដែល អញ្ជើញមកវៀត
ណាមចូលរួមសន្និសីទក្រុមប្រឹក្សាប្រធានសម្ព័ន្ធសហជីពពិភពលោកនៅទីក្រុង
ហាណូយចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ មិនា។នៅទីនេះ លោក Truong Tan Sang បាន
ស្វាគមន៍ការដែលសម្ព័ន្ធសហជីពពិភពលោកជ្រើសរើស វៀតណាមជាទីកន្លែង
រៀបចំសន្និសីទមុននឹងមហាសន្និបាតសហជីពពិភពលោកលើកទី១៧ ហើយចាត់
ទុកនេះជាកិត្តិយស ព្រមទាំងជាការលើកទឹកចិត្តដ៏ធំធេង ចំពោះវណ្ណៈកម្មករ
ពលករនិងប្រជាជនវៀតណាម។លោកប្រធានរដ្ឋបានវាយ តំលៃខ្ពស់ការខំប្រឹង
ប្រែងរបស់សម្ព័ន្ធសហជីពពិភពលោកក្នុងការតស៊ូការពារសិទ្ធិនិងផលប្រយោជ
ន៍ស្របច្បាប់របស់ពលករនៅលើទូទាំងពិភពលោក ព្រមទាំង វាយតំលៃខ្ពស់
ចំពោះទំនាក់ទំនងប្រពៃណីរវាងសហជីពវៀតណាមជាមួយសម្ព័ន្ធសហជីព
ពិភពលោកផងដែរ។
ជំនួសមុខឲ្យគណៈប្រតិភូសម្ព័ន្ធសហជីពពិភពលោក លោក George Mavikos
បានសង្កត់ធ្ងន់ថា សម្ព័ន្ធសហជីពពិភពលោកបានមានទំនាក់ទំនងដ៏ស្អិតរមួត
ជ្រាលជ្រៅនិងយូរអង្វែងជាមួយសម្ព័ន្ធសហជីពពលករវៀតណាម ជាមួយវណ្ណៈ
 កម្មករនិងប្រជាជនវៀតណាម។លោកអគ្គលេខាធិការជឿជាក់ថា នាពេលខាង
 មុខ វៀតណាមនឹងទទួលបានជោគជ័យជាច្រើនថែមទៀតលើវិស័យនោយបាយ
 សេដ្ឋកិច្ច វប្បធម៌និងទំនាក់ទំនងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ