|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីអាល្លឺម៉ង់លោក Joachim Gauck |
(VOVworld) - បន្ទាប់ពីជំនួបចរចារនាព្រឹកថ្ងៃទី២៥ វិច្ឆិកា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang និងប្រធានាធិបតីអាល្លឺម៉ង់លោក Joachim Gauck បានជួប
ប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅក្នុងប្រទេសនិងអន្តរជាតិ។តាមលោក
Truong Tan Sang ថា ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈងាយ ស្រួលសំរាប់អង្គ
ភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបតិ្តការ វិនិយោគ អាជីវកម្ម
សំដៅឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសនិមួយៗ ជាពិសេស គឺក្នុងកាលៈទេសៈ
ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប នឹងត្រូវ
បានចុះហត្ថលេខានាពេលខាងមុខនេះ។លោក Truong Tan Sang ចាត់ទុកថា នេះ
ជាមូលដ្ឋានសំខាន់ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងវៀតណាម
ជាមួយអាល្លឺម៉ង់ក៏ដូចជាតំបន់ EU ផងដែរ។
“ទ្វីបអឺរ៉ុបបានក្លាយទៅជាដៃគូជួរមុខរបស់វៀតណាមលើវិស័យសេដ្ឋកិច្ចពាណិជ្ជ
កម្មនិងវិនិយោគ។នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរត្រូវ
បានអនុម័តនោះគឺ វៀតណាមនិងEU សុទ្ធតែជឿជាក់ថា កិច្ចសហប្រតិបតិ្តការ
ពាណិជ្ជកម្មទ្វេភាគីនឹងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនាដំណាក់កាលខាងមុខ។ភាគី
ទាំងពីរបានប្ដេជ្ញាបង្កើនតំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងអាល្លឺម៉ង់កើន
២ដងក្នុងរយៈពេល៥ឆ្នាំខាងមុខ”។
ថ្លែងមតិនៅទីនេះ ប្រធានាធិបតីអាល្លឺម៉ង់លោក Joachim Gauck មានប្រសាសន៍ថា
អាល្លឺម៉ង់និងសហគមន៍អឺរ៉ុបគាំទ្រទស្សនៈជាច្រើនរបស់វៀតណាមក្នុងបញ្ហា
សមុទ្រខាងកើតនោះគឺ ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធី
សមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ និងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាង
កើត (DOC)។លោក Joachim Gauck ក៏បានឲ្យដឹងថែមទៀតថា អាល្លឺម៉ង់គាំទ្រ
វៀតណាមក្នុងការកសាងនីតិរដ្ឋនិងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាម
អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ៕