ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកខួបលើក ទី៧៥នៃទិវាNam Ky ធ្វើកុប្បកម្ម
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញចូលរួម
ពិធីរំលឹកខួបលើក ទី៧៥នៃទិវាNam Ky ធ្វើកុប្បកម្ម |
(VOVworld)-នាព្រឹកថ្ងៃទី២១វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧៥ នៃទិវា Nam Ky ធ្វើកុប្បកម្មថ្ងៃទី២៣វិច្ឆិកា នៅ
ស្រុក Duc Hoa ខេត្ត Long An។ ថ្លែងមតិនៅក្នុងពិធី លោក Truong Tan Sang បានអះ
អាងថា៖
“កុប្បកម្ម Nam Ky ជាការបន្តនិងពង្រីកប្រពៃណីស្នេហាជាតិ បង្កើនសមត្ថភាព
វីរភាព និងប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់ប្រជាជាតិវៀតណាម នាសម័យកាលថ្មី។ការពលីជីវិតដ៏អង់អាចក្លាហានរបស់ជនរួមជាតិ យុទ្ធជន ក្នុង ការធ្វើកុប្បកម្មNam Ky បានរួមចំណែកបង្កើតឡើងគ្រឹះស្ថាន បុព្វបទសម្រាប់ ប្រជាជនវៀតណាមក្រោកឈរ
ឡើងដណ្តើមជ័យជំនះរុងរឿងដោយបដិវត្តខែសីហា ឆ្នាំ១៩៤៥ រួមចំណែកក្នុងការ
សម្រេចបុព្វហេតុរំដោះជាតិ ឯកភាពទឹកដីដោយ យុទ្ធនាការ ហូជីមិញប្រវត្តិសាស្ត្រឆ្នាំ
១៩៧៥”។
ក៏នាព្រឹកថ្ងៃដដែល គណៈចាត់តាំងរៀបចំពិធីបុណ្យធំៗទីក្រុងហូជីមិញ បាន
រៀបចំពិធីរំលឹកខួបលើកទី៧៥ នៃទិវា Nam Ky កុបកម្មនៅមណ្ឌលរំលឹក វិញ្ញាណក័្ខន្ធយុទ្ធជនពលីនៅ Ngã Ba Giồng ស្រុក Hoc Mônទីក្រុង ហូជីមិញ ផងដែរ៕