ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចូលរួមពិធីប្រគល់ផ្ទះ “មហាសាមគ្គី” ចំនួន ១.៤០០ខ្នង នៅខេត្ត Hau Giang

(VOVWORLD) - នារសៀលថ្ងៃទី១ ខែមករា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមពិធីប្រគល់ផ្ទះ “មហាសាមគ្គី” ចំនួន ១.៤០០ ខ្នង ដើម្បីអបអរសាទរខួបលើកទី ២០ នៃការបង្កើតខេត្ត Hau Giang។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចូលរួមពិធីប្រគល់ផ្ទះ “មហាសាមគ្គី” ចំនួន ១.៤០០ខ្នង នៅខេត្ត Hau Giang - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចូលរួមពិធីប្រគល់ផ្ទះ “មហាសាមគ្គី” ចំនួន ១.៤០០ខ្នង នៅខេត្ត Hau Giang។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះខេត្ត Hau Giang ក្រោយរយៈពេល ២០ ឆ្នាំនៃការបង្កើត ចាប់ពីឆ្នាំ ២០០៤ ដល់បច្ចុប្បន្ន តែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពសង្គម ការថែទាំជនក្រីក្រ ជនមានគុណូបការៈ និងគ្រួសារមានស្ថានភាពលំបាក។ អាស្រ័យហេតុនេះ អត្រានៃគ្រួសារក្រីក្រពី ៣០% ក្នុងឆ្នាំ ២០០៤ បានថយចុះយ៉ាងខ្លាំង; ទន្ទឹមនឹងនោះ បានកៀរគរធនធានដើម្បីសាងសង់ផ្ទះមេត្តាធម៌និងផ្ទះ "មហាសាមគ្គី" ក្នុងបរិមាណធំនៅក្នុងតំបន់។

ក៏នារសៀលថ្ងៃទី១ ខែមករា ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តរកម្រិត FPT Hau Giang នៅឃុំ Vi Trung ស្រុក Vi Thuy ខេត្ត Hau Giang។ គម្រោងសាលាអន្តរកម្រិត FPT Hau Giang គ្រោងនឹងចាប់ផ្តើមដំណើរការបន្ទាប់ពីរយៈពេល ៦ ខែ។ សាលារៀននេះមានកម្រិតសិក្សាទាំង៣៖ បឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ