ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបថ្នាក់ដឹកនាំគណៈបក្សនយោបាយនិង មិត្តភក្តិជប៉ុនដ៏ជិតស្និទ្ធរបស់វៀតណាម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួប អតីតនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ប្រធានគណ បក្ស Komeito ប្រធានគណៈបក្សកុម្មុយនិស្តជប៉ុន និងក្រុមសមាជិកសភា និងមិត្តភក្តិ ជប៉ុនដ៏ជិតស្និទ្ធរបស់វៀតណាម។
លោកប្រធានរដ្ឋ Vo Van Thuong ទទួលអតីតនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) លោក Aso Taro។ (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានអះអាងថា ទំនាក់ទំនង វៀតណាម - ជប៉ុនត្រូវបានលើកកំពស់ឡើង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក” ហើយកំពុងមានកាលានុវត្ត ភាពដើម្បីអភិវឌ្ឍន៍ថែមទៀតលើគ្រប់វិស័យ ជាពិសេសវិស័យថ្មីៗ ជាមួយនឹងចក្ខុ វិស័យសហប្រតិបត្តិការសម្រាប់រយៈពេល ៥០ ឆ្នាំខាងមុខ។ លោកប្រធានរដ្ឋបានស្នើ ឱ្យអ្នកនយោបាយជប៉ុនយកចិត្តទុកដាក់ និងជំរុញការអនុវត្តជាក់ស្ដែងនូវខ្លឹមសារសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទំនាក់ទំនងថ្មី។ ថ្នាក់ដឹកនាំ និងអ្នកនយោបាយជប៉ុនទាំងអស់បានបញ្ជាក់នូវការគាំទ្ររដ្ឋាភិបាល ជប៉ុនក្នុងការចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ អនុប្រធានគណបក្ស LDP លោក Aso Taro បានសន្យាជំរុញកិច្ចសហប្រតិបត្តិ ការវៀតណាម-ជប៉ុនលើវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។ លោកក៏បានសង្កត់ធ្ងន់ថា វៀតណាមជាទីផ្សារពេញនិយមសម្រាប់វិនិយោគិនជប៉ុន ក្នុងដំណើរការផ្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ ដោយមានធនធានមនុស្សដ៏ទាក់ទាញ និង ទីផ្សារសក្តានុពល។
ប្រធានគណៈបក្ស Komeito លោក Yamaguchi Natsuo បានអះអាងថា គណៈ បក្ស Komeito នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ សុខាភិបាល ពលកម្ម និងអប់រំ។ នេះគឺជាវិស័យ ដែលគណៈបក្ស Komeito មានសមាជិកកាន់តំណែងជារដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួង ក្នុងគណៈរដ្ឋមន្ត្រីជប៉ុន។
ប្រធានគណៈបក្សកុម្មុយនិស្តជប៉ុន លោក Shii បានវាយតំលៃខ្ពស់ចំពោះ សមិទ្ធិផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាម; មានបំណងជំរុញការផ្លាស់ប្តូររវាង បក្សកុម្មុយនិស្តនៃប្រទេសទាំងពីរ; ស្នើឲ្យវៀតណាមបន្តគាំទ្រការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ៕