ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូត UAE ស្រីលង្កា និងឈីលី មកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែមេសា នៅវិមានប្រធានរដ្ឋលោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួម (UAE) ស្រីលង្កា និងឈីលី ចូលជួបសម្តែងការគួរសម។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូត UAE ស្រីលង្កា និងឈីលី មកជូនសារតាំង - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូត UAE លោក Bader Almatrooshi (រូបថត៖ VNA)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត UAE លោក Bader Almatrooshi ប្រធានរដ្ឋលោក Vo Van Thuong មានគោលបំណងថា លោកឯកអគ្គរដ្ឋទូតនឹងធ្វើជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានស្នើឲ្យប្រទេសទាំងពីរគួរតែចាត់វិធានការឆាប់ៗ ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក និងពង្រឹងទំនាក់ទំនងនយោបាយ និងការបរទេស។ លោកបានស្នើឱ្យ UAE ជំរុញការវិនិយោគនៅវៀតណាម ជាពិសេសវិស័យអប់រំ វប្បធម៌ និងទេសចរណ៍។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូត UAE ស្រីលង្កា និងឈីលី មកជូនសារតាំង - ảnh 2ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កាលោក Sajeewa Umanga Mendis (រូបថត៖ VNA)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កា Sajeewa Umanga Mendis ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យប្រទេសទាំងពីររឹតបន្តឹងទំនាក់ទំនងនយោបាយ និងកិច្ចការបរទេស ព្រមទាំងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; ជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព; ចែករំលែកទស្សនៈ និងទស្សនៈវិស័យលើបញ្ហាអន្តរជាតិ គាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាអន្តរជាតិ និងពហុភាគី។ ភាគីទាំងពីរក៏ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ ។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូត UAE ស្រីលង្កា និងឈីលី មកជូនសារតាំង - ảnh 3ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតឈីលីលោក Sergio Narea Guzman (រូបថត៖ VNA)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីលោក Sergio Narea Guzman ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ចែករំលែកទស្សនៈ និងទស្សនៈវិស័យលើបញ្ហាអន្តរជាតិ និងតំបន់។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការនៅតែមានភាពធំធេង ហើយលោកមានបំណងថាភាគីទាំងពីរនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត; ជំរុញការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ