ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែសីហា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានលោក Yerlan Baizhanov ដែលអញ្ជើញមកជម្រាបលានៅពេលបញ្ចប់អាណត្តិនៅវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន - ảnh 1លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម (ខាងស្ដាំ) ទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានលោក Yerlan Baizhanov។ (រូបថត៖ VOV)
លោកប្រធានរដ្ឋ Vo Van Thuong បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូត Yerlan Baizhanov ដែលបានសម្របសម្រួលយ៉ាងល្អជាមួយស្ថាប័នមុខងារវៀតណាម ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ប្រកបដោយជោគជ័យ។ វៀតណាមជឿជាក់ថា ដំណើរទស្សនកិច្ច នេះនឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកាហ្សាក់ ស្ថាន។ អបអរសាទរលោកឯកអគ្គរដ្ឋទូត Yerlan Baizhanov ដោយមានអាណត្តិបេស កកម្មប្រកបដោយជោគជ័យនៅវៀតណាម លោកប្រធានរដ្ឋជឿជាក់ថា ជាមួយនឹង ការយល់ដឹងយ៉ាងទូលំទូលាយអំពីវប្បធម៌ ទឹកដីនិងមនុស្សវៀតណាម ទោះជាក្នុង តំណែងការងារណាក៏ដោយ ក៏លោកឯកអគ្គរដ្ឋទូត Yerlan Baizhanov នឹងបន្តរួម ចំណែក និងពូនជ្រុំដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀត ណាមនិង កាហ្សាក់ស្ថាន។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Yerlan Baizhanov បានអះអាងថា កាហ្សាក់ ស្ថានយកចិត្តទុកដាក់ពិសេសចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកឯកអគ្គ រដ្ឋទូតបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ ហើយសម្តែងនូវបំណងថា លោកប្រធានរដ្ឋ Vo Van Thuong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថានក្នុងពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ