ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា និងឯកអគ្គរដ្ឋទូតឡាវ
(VOVWORLD) - នារសៀលថ្ងៃទី ៨ វិច្ឆិកា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានទទួលជួបឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡា និងឯកអគ្គរដ្ឋទូតឡាវក្នុងឱកាសមកជូនសារតាំង។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា លោក Juan Carlos Fernandes Juarez។ (រូបថត៖ VNA) |
ទទួលជួបឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា លោក Juan Carlos Fernandes Juarez ប្រធានរដ្ឋលោក Vo Van Thuong បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; សម្ដែងនូវបំណងថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ។ លោកប្រធានរដ្ឋបានស្នើឱ្យគណៈកម្មា
ធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរដាក់ពង្រាយវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានឆាប់; ពិភាក្សានិងដោះស្រាយការលំបាកនិងឧបសគ្គ ជំរុញសកម្មភាពសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យថាមពល។
ឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡា លោក Juan Carlos Fernandes Juarez បានឯកភាពជាមួយការលើកកំពស់ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-វេណេស៊ុយអេឡា; ព្រមទាំងជឿជាក់ថា គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងសហការយ៉ាងសកម្ម ហើយអនុវត្តន៍វិធានការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀត
ណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម ការតភ្ជាប់អាកាសចរណ៍ ការថែទាំសុខភាព និងបច្ចេកវិទ្យា។ ល។
ឯកអគ្គរដ្ឋទូតឡាវ លោកស្រី Khamphao Ernthavanh ជូនសារតាំងឡើងប្រធានរដ្ឋ វៀតណាមលោក Vo Van Thuong។ (រូបថត៖ VNA) |
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវ លោកស្រី Khamphao Ernthavanh ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ទំនាក់ទំនងវៀតណាម - ឡាវ ពិតជាទំនាក់ទំនងពិសេស ហើយថា ភាគីទាំងពីរនឹងខិតខំធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា លោកស្រីឯកអគ្គរដ្ឋទូតបានចូលកាន់ដំណែងក្នុងពេលវេលាពិសេស ដោយមានព្រឹត្តិការណ៍សំខាន់ៗជាច្រើននឹងត្រូវបានប្រារព្ធឡើងនៅប្រទេសទាំងពីរនាចុងឆ្នាំនេះ។ ទន្ទឹមនឹងនោះ ឆ្នាំ២០២៤ មានអត្ថន័យពិសេសសម្រាប់ប្រជាជនឡាវ នៅពេលដែលឡាវទទួលតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA)។ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ស្ថាប័នពាក់ព័ន្ធរបស់វៀតណាមនឹងគាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ដើម្បីជួយលោកស្រីឯកអគ្គរដ្ឋទូតអាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានអះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពូនជ្រុំចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងមានប្រសិទ្ធភាពនាពេលអនាគត៕