ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតឡាវមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម
(VOVWORLD) - លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងជំហានអភិវឌ្ឍន៍នីមួយៗរបស់វៀតណាម ជានិច្ចកាលមានការជួយឧបត្ថម្ភ ការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ ភារកិច្ចបច្ចុប្បន្នរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ គឺបន្តពូនជ្រុំថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២១ ខែកញ្ញា នៅទីក្រុងហាណូយ នៅពេលអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang ដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្ម ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអបអរសាទរលោកឯកអគ្គរដ្ឋទូតដែលបានបំពេញភារកិច្ចប្រកបដោយជោគជ័យ និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម និងឡាវ។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងជំហានអភិវឌ្ឍន៍នីមួយៗរបស់វៀតណាម ជានិច្ចកាលមានការជួយឧបត្ថម្ភ ការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ ភារកិច្ចបច្ចុប្បន្នរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ គឺបន្តពូនជ្រុំថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ; គាំទ្រ និងចែករំលែកគ្នាទៅវិញទៅមកអំពីបញ្ហាតំបន់និងពិភពលោក។ លោកប្រធានរដ្ឋបានជូនពរលោកឯកអគ្គរដ្ឋទូត បំពេញភារកិច្ចក្នុងមុខតំណែងថ្មីបានយ៉ាងល្អហើយសម្ដែងបំណងថា លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកជាច្រើនបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លា។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានសម្តែងនូវក្ដីសប្បាយរីករាយដែលក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ លោកបានរួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាពពិសេសរវាងឡាវនិងវៀតណាមឲ្យកាន់តែរឹងមាំ។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភបក្ស រដ្ឋ និងប្រជាជនឡាវ ជំនះពុះពារលើការលំបាក និងអភិវឌ្ឍន៍៕