ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចេញដំណើរចូលរួម​សប្តាហ៍​កំពូល APEC និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក

(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី១៤ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ អញ្ជើញធ្វើដំណើរចូលរួមសប្តាហ៍កំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ និងចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចេញដំណើរចូលរួម​សប្តាហ៍​កំពូល APEC និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កំពូល APEC និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក (រូបថត៖ VNA)

តំបន់អាស៊ីប៉ាស៊ីហ្វិក និងវេទិកា APEC គឺជាអាទិភាពសំខាន់ក្នុងគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម ដោយបង្ហាញគោលការណ៍ជំរុញ និងលើកម្ពស់កិច្ចការបរទេសពហុភាគី រួមចំណែកការពារ និងជំរុញរាល់ផលប្រយោជន៍សន្តិសុខ អភិវឌ្ឍន៍ និងលើកម្ពស់ឋានៈរបស់ប្រទេសជាតិ។ ក្នុងរយៈពេល ២៥ ឆ្នាំ នៃការចូលរួម APEC (១៩៩៨ - ២០២៣) វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម និងម្ចាស់ការចំពោះវេទិកា APEC ព្រមទាងលើកគំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការជាច្រើន ដែលត្រូវបានសមាជិកនានាវាយតម្លៃខ្ពស់ រួមចំណែកជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ រក្សាតួនាទីរបស់ APEC ជាយន្តការតភ្ជាប់សេដ្ឋកិច្ចជួរមុខនៅអាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងពេលនោះ ទំនាក់ទំនងវៀតណាម - អាមេរិកបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានារយៈពេលកន្លងទៅជាពិសេសប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមនាខែកញ្ញារបស់ប្រធានាធិបតីអាមេរិកលោក Joe Biden តបតាមការអញ្ជើញរបស់អគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល និងបញ្ហាមនុស្សធម៌ ក្នុងនោះមានទាំងកិច្ចសន្យាពាណិជ្ជកម្មដែលមានតម្លៃសរុបជាង ១០ ពាន់លានដុល្លារអាមេរិក។

ដោយមានអត្ថន័យពិសេសនៃកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំនេះ និងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម - អាមេរិកបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងទៅ ដំណើរទស្សកិច្ចសប្តាហ៍កំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ និងសកម្មភាពនានានៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ វិច្ឆិកា របស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong គឺមានសារៈ សំខាន់ ទាំងក្នុងសកម្មភាពពហុភាគី និងទ្វេភាគី រួមចំណែកបន្តថែរក្សា និងពង្រឹងស្ថានភាពកិច្ចការបរទេសសន្តិសភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ