ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញ​ចេញដំណើរ​ទៅចូលរួម​វេទិកា​កំពូលនៃកិច្ច​សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ”

(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចនៅចិន ហើយក៏ជាសកម្មភាពកិច្ចការបរទេសពហុភាគីដើមដំបូងរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ក្នុងតំណែងថ្មី។ នេះក៏ជាកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវលើកដំបូងក្រោយដំណាក់កាលដ៏វែង រងការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះហើយត្រូវបានចិន និងប្រទេសនានាគោរព និងយកចិត្តទុកដាក់។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញ​ចេញដំណើរ​ទៅចូលរួម​វេទិកា​កំពូលនៃកិច្ច​សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចេញដំណើរទៅចូលរួមវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ”

ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នាព្រឹកថ្ងៃទី ១៧ តុលា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែតុលា។

នេះគឺជាដំណើរទស្សនកិច្ចនៅចិន ហើយក៏ជាសកម្មភាពកិច្ចការបរទេសពហុភាគីដើមដំបូងរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ក្នុងតំណែងថ្មី។ នេះក៏ជាកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវលើកដំបូងក្រោយដំណាក់កាលដ៏វែង រងការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះហើយត្រូវបានចិន និងប្រទេសនានាគោរព និងយកចិត្តទុកដាក់។

ឆ្លើយសំនួររបស់សារព័ត៌មាននាឱកាសនេះ អនុរដ្ឋមន្ត្រីការបរទេសប្រចាំការវៀតណាមលោក Nguyen Minh Vu បានអះអាងថា ដំណើរទស្សនកិច្ចនៅចិនរបស់លោកប្រធានរដ្ឋ Vo Van Thuong គឺមានសារៈសំខាន់ទាំងទ្វេភាគី និងពហុភាគី។

អំពីទ្វេភាគី ការចូលរួមរបស់ប្រធានរដ្ឋ លោក Vo Van Thuong បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់វៀតណាមចំពោះពហុភាគីនិយមនិងភាពម្ចាស់ការសកម្មក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។ ប្រធានរដ្ឋលោក Vo Van Thuong នឹងរួមជាមួយថ្នាក់ដឹកនាំ និងតំណាងរបស់ប្រទេស និងអង្គការអន្តរជាតិជាង ១៤០ នឹងពិភាក្សាអំពីកម្លាំងចលករថ្មីនៃដំណើរការស្ដារសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ក៏ដូចជារបស់ខឿនសេដ្ឋកិច្ចសកលដូចជា៖ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ឌីជីថល កសិកម្មទំនើប ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការចាប់ផ្តើមអាជីវកម្ម។

អំពីពហុភាគី ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគោរពយ៉ាងខ្លាំង។ នេះគឺជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ ក្នុងឆ្នាំរំលឹកខួបលើកទី ១៥ ទិវាបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងចិន (២០០៨-២០២៣)។ ជំនួបរវាងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងថ្នាក់ដឹកនាំសំខាន់ៗរបស់ចិននឹងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ រក្សាសន្ទុះ ទំនាក់ទំនង ក៏ដូចជាបង្កើតឱកាសសហប្រតិបត្តិការថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ