ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចូលរួមសន្និបាតយោធា និងនយោបាយកងទ័ពទាំងមូលឆ្នាំ ២០២៣
(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការ យោធា មជ្ឈិម ក្រសួងការពារប្រទេសក្នុងឆ្នាំកន្លងទៅបានអនុវត្តន៍ល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកយ៉ាងសំខាន់ទៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២៩ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិម - ក្រសួងការពារប្រទេសបានរៀបចំសន្និបាតយោធា និងនយោបាយកងទ័ពទាំងមូលឆ្នាំ ២០២៣។
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសន្និបាត ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការ យោធា មជ្ឈិម ក្រសួងការពារប្រទេសក្នុងឆ្នាំកន្លងទៅបានអនុវត្តន៍ល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកយ៉ាងសំខាន់ទៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋបានលើកសំណើថា នាឆ្នាំ ២០២៤ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេសបន្តម្ចាស់ការលើកកំពស់សមត្ថភាពស្រាវជ្រាវ ព្យាករណ៍ និងធ្វើជាសេនាធិការយុទ្ធសាស្ត្រជូនបក្ស រដ្ឋ ដើម្បីដោះស្រាយស្ថានការណ៍អំពីយោធា ការពារជាតិ សម្របសម្រួលអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៨ និតិកាលទី ១៣ ស្ដីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ បន្តកសាង និងពង្រឹងខឿនការពារជាតិប្រជាជនទាំងមូលឲ្យបានខ្លាំងមាំមួន។
លោកប្រធានរដ្ឋក៏បានស្នើឲ្យផ្ដោតសំខាន់លើការលើកកម្ពស់កម្លាំងប្រយុទ្ធរបស់កងទ័ព រក្សាយ៉ាងតឹងរឹងរបបយាមល្បាតត្រៀមខ្លួនជាស្រេចប្រយុទ្ធ បង្កើនការឈ្លបយកការណ៍អេឡិចត្រូនិក កលយុទ្ធលំហអ៊ីនធឺណិត គ្រប់គ្រងយ៉ាងតឹងរ៉ឹងដែនអាកាស ដែនទឹក ព្រំដែនជាតិ ការពារយ៉ាងរឹងមាំអធិបតេយ្យភាព ទឹកដី សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និង សម្របសម្រួលរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិសាស្ត្រទូទាំងប្រទេសផងដែរ៕