ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង នារសៀលថ្ងៃនេះ (១៧ តុលា) ប្រធានរដ្ឋលោក Vo Van Thuong បានជួបជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji ។ 
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន

នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលចាត់ទុកការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងល្អជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji បានអះអាងថា ទំនាក់ទំនងមិត្តភាពជាមួយវៀតណាមជានិច្ចកាលត្រូវបានបក្ស រដ្ឋាភិបាល និងប្រជាជនចិនវាយតម្លៃខ្ពស់ ហើយតែងតែជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសជិតខាងរបស់ចិន។

ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យ ភាគីទាំងពីរបង្កើនទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ពង្រឹងទំនុកចិត្តនយោបាយ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតលើការជំរុញកំណើនពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព; ស្នើឱ្យចិនបង្កើនការនាំចូលទំនិញ ជាពិសេសផលិតផលកសិកម្មពីវៀតណាម។ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងការតភ្ជាប់ការដឹកជញ្ជូនពហុទម្រង់; លើកកំពស់ការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។

រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji  បានបញ្ជាក់ថា ចិនមានបំណងចង់ឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់។ យកទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងក្របខ័ណ្ឌនៃ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" និង "ខ្សែក្រវាត់ និងផ្លូវ" ជាការផ្តោតសំខាន់ជាអាទិភាព។ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនបន្តសម្រេចបានលទ្ធផលកាន់តែច្រើន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ