ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជួបធ្វើការជាមួយស្នងការសន្តិសុខនយោបាយផ្ទៃក្នុង ក្រសួងនគរបាល

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរស្នងការសន្តិសុខ នយោបាយផ្ទៃក្នុង ចំណុះក្រសួងនគរបាលវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាប្រពៃណីនៃកងកម្លាំងសន្តិសុខប្រជាជន។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជួបធ្វើការជាមួយស្នងការសន្តិសុខនយោបាយផ្ទៃក្នុង ក្រសួងនគរបាល - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទៅសាកសួរសុខទុក្ខ និងអបអរសាទរស្នងការសន្តិសុខ នយោបាយផ្ទៃក្នុង ចំណុះក្រសួងនគរបាលវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាប្រពៃណីនៃកងកម្លាំងសន្តិសុខប្រជាជន។ (រូបថត៖ TTXVN)
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឱ្យក្រសួង នគរបាល និងស្នងការសន្តិសុខនយោបាយផ្ទៃក្នុង បំពេញឲ្យបានល្អនូវការងារ សេនាធិការយុទ្ធសាស្ត្រ ក្នុងការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស ការពារការ ដឹកនាំ និងការកាន់អំណាចរបស់បក្ស ការពាររបប និងការពារប្រជាជន។ ទន្ទឹមនឹង នោះ ម្ចាស់ការបង្ការប្រឆាំង រកឃើញ ធ្វើសេនាធិការ និងរៀបចំការតស៊ូឲ្យទាន់ពេល វេលា និងប្រកបដោយប្រសិទ្ធភាព ចំពោះឧបាយកលនិងសកម្មភាព “ការប្រែប្រួលដោយ សន្តិវិធី”; ដាច់ខាតមិនត្រូវអសកម្ម ឬភ្ញាក់ផ្អើលចំពោះបញ្ហាដែលទាក់ទងនឹងសន្តិ សុខនយោបាយ និងសន្តិសុខជាតិ។ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖
“បន្តរក្សានិងបង្ហាញនូវតួនាទីស្នូលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ (អាណត្តិទី ១២) ស្តីពីការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស តស៊ូប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពក្នុងស្ថានភាពថ្មី។ អនុវត្តន៍សេចក្តីសន្និដ្ឋាន របស់គណៈលេខា (អាណត្តិទី ១២) ស្តីពីការតស៊ូទប់ស្កាត់ ដោះស្រាយ ដកចោល និងបង្ក្រាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ព័ត៌មានអាក្រក់ និងគ្រោះថ្នាក់នៅ លើអ៊ីនធឺណិត បណ្តាញសង្គម។ ម្ចាស់ការតម្រង់ទិសសាធារណៈមតិ បង្កើនការផ្សព្វ ផ្សាយព័ត៌មានវិជ្ជមាន ជាពិសេសលើបញ្ហា និងករណីស្មុគស្មាញដែលសាធារណៈមតិ យកចិត្តទុកដាក់; ផ្តោតសំខាន់លើការឃោសនា ផ្សព្វផ្សាយ លើកកំពស់មុខមាត់ និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ