ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញសួរសុខទុក្ខ និងអបអរសាទរគ្រូពេទ្យនៅខេត្ត Ha Nam

(VOVWORLD) - វិជ្ជាជីវៈពេទ្យគឺជាវិជ្ជាជីវៈដ៏ថ្លៃថ្នូ បេសកកម្មធំបំផុតគឺព្យាបាលជំងឺ និងជួយសង្គ្រោះមនុស្ស។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញសួរសុខទុក្ខ និងអបអរសាទរគ្រូពេទ្យនៅខេត្ត Ha Nam - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញសួរសុខទុក្ខ និងអបអរសាទរគ្រូពេទ្យ និងបុគ្គលិកពេទ្យនៃលានុបដ្ឋានឃុំ Thanh Phongស្រុក Thanh Liem (រូបថត៖ Thong Nhat/TTXVN)

ក្នុងឱកាសអបអរសាទរទិវាគ្រូពេទ្យវៀតណាមថ្ងៃទី ២៧ ខែកុម្ភៈ នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះគ្រូពេទ្យ និងបុគ្គលិកពេទ្យនៃលានុបដ្ឋានឃុំ Thanh Phong និងមណ្ឌលសុខភាពស្រុក Thanh Liem ខេត្ត Ha Nam។

អបអរសាទរទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី ២៧ ខែកុម្ភៈ ចំពោះគ្រូពេទ្យ និង បុគ្គលិកពេទ្យ លោកប្រធានលោក Vo Van Thuong បានអះអាងថា វិជ្ជាជីវៈពេទ្យគឺជាវិជ្ជាជីវៈដ៏ថ្លៃថ្នូ បេសកកម្មធំបំផុតគឺព្យាបាលជំងឺ និងជួយសង្គ្រោះមនុស្ស។ តាមលោកប្រធានរដ្ឋ សុខាភិបាលមូលដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធសុខាភិបាលវៀតណាម ដោយមានគិលានដ្ឋានចំនួន ១១.៤០០ នៅតាមឃុំ សង្កាត់ និងទីរួមស្រុក។ នេះជាបណ្តាញសុខាភិបាលជិតប្រជាពលរដ្ឋ ជិតស្និទ្ធបំផុតជាមួយប្រជាពលរដ្ឋ ការពារ និងថែរក្សាសុខភាពប្រជាពលរដ្ឋ។

ប្រធានរដ្ឋលោក Vo Van Thuong បានលើកទឹកចិត្តដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យត្រូវខិតខំប្រឹងប្រែងក្នុងវិស័យជាច្រើន ជាពិសេសការងារវិជ្ជាជីវៈ ត្រូវសិក្សារៀនសូត្រជានិច្ច ដើម្បីលើកកំពស់ជំនាញរបស់ខ្លួន តាមស្មារតីបម្រើ និងវការទទួលខុសត្រូវខ្ពស់។ លោកប្រធានរដ្ឋក៏បានស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនៃខេត្ត Ha Nam បន្តយកចិត្តទុកដាក់វិនិយោគបន្ថែមទៀតលើវិស័យថែទាំសុខភាពនៅមូលដ្ឋាន ក្នុងទិសដៅផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្ស ធ្វើយ៉ាងណាលើកកំពស់គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺនៅមណ្ឌលសុខាភិបាល ព្រមទាំងបន្តវិនិយោគលើសម្ភារៈបរិក្ខារពេទ្យ និងសាងសង់មន្ទីរពេទ្យឆ្លាតវៃ មិត្តភាព បៃតង និងស្អាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ