ប្រធានរដ្ឋវៀតណាមលើកសរសើរបណ្ដាអង្គភាពទទួលបានជីលាភីឆ្នាំ២០១៤
|
ប្រធានរដ្ឋវៀតណាមលើកសរសើរបណ្ដាអង្គភាពទទួលបានជីលាភីឆ្នាំ២០១៤ |
(VOV)_នាយប់ថ្ងៃទី២៥ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានជួបប្រាស្រ័យជាមួយដំណាងរបស់អង្គភាពអាជិវកម្មចំនួន៦៣
ដែលទទួលបានពាណិជ្ជសញ្ញាជាតិឆ្នាំ ២០១៤។ ផ្លាស់ប្តូរជាមួយបណ្ដាដំណាង
ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖ ការលាតត្រដាងអនុវត្តកម្មវិធីពាណិជ្ជ
សញ្ញាជាតិ បានរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមជាប្រទេស១មាន
ទំនិញ សេវាកម្មគុណភាព បង្កើតទំនុកទុកចិត្ត និងលើកកំពស់ការប្រកួតប្រជែងរបស់ទំនិញវៀតណាម។ ប្រធានរដ្ឋបានលើកច្បាស់ថា៖ ក្នុងសភាពការណ៍វៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែជ្រាលជ្រៅនិងទូលំទូលាយចូលក្នុងខឿនសេដ្ឋកិច្ចតំបន់និងពិភពលោក គឺបណ្ដាអង្គភាពអាជីវកម្មមានពាណិជ្ជសញ្ញាវៀតណាមត្រូវសកម្មដើរតួ
នាទីជាកម្លាំងចលករសំរាប់ការអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៥និងបណ្ដាឆ្នាំជាបន្ត។ ប្រធាន
រដ្ឋបានស្នើគ្រប់អង្គភាពអាជីវកម្មនេះត្រូវធានាគិត្តនាមគុណភាពផលិតផល តាមរយៈ
ប្រព័ន្ធផលិតកម្ម អាជីវកម្មជឿនលឿន និងមានសមត្ថភាពហិរញ្ញវត្ថុតម្លាភាព …លៗ
កម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមត្រូវបាននាយករដ្ឋមន្ត្រីអនុម័តនាឆ្នាំ២០០៣
និងប្រគល់អោយក្រសួងឧស្សសាហ ពាណិជ្ជកម្មធ្វើអធិបតី រួមសហការជាមួយគ្រប់ក្រសួង ស្ថាប័នលាតត្រដាងអនុវត្ត ដើម្បីកសាងរូបភាពប្រទេសវៀតណាម៕