ប្រធានរដ្ឋវៀតណាមវាយតំលៃខ្ពស់រូបសណ្ឋានកសិកម្ម ឧស្សាហកម្មនៅខេត្ត Lam Dong

ប្រធានរដ្ឋវៀតណាមវាយតំលៃខ្ពស់រូបសណ្ឋានកសិកម្ម ឧស្សាហកម្មនៅខេត្ត Lam Dong - ảnh 1
ប្រធានរដ្ឋវៀតណាមវាយតំលៃខ្ពស់រូបសណ្ឋានកសិកម្ម ឧស្សាហកម្មនៅខេត្ត Lam Dong

(VOV)_នា​ថ្ងៃទី១ មករា ប្រធានរដ្ឋ លោក Truong Tan Sang បាន​អញ្ជើញ​ទៅ
ទស្សនារូបសណ្ឋានកសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ នាំមកនូវតំលៃសេដ្ឋកិច្ច​ខ្ពស់ 
នៅស្រុកជនបទថ្មី Don Duong ទីក្រុង Da lat ខេត្ត Lam Dong។ ​ប្រធានរដ្ឋ លោក 
Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះភាពសកម្ម​ របស់​បណ្ដាមូលដ្ឋាន សហ
គ្រាស និងគ្រួសារកសិករនៅខេត្ត Lam Dong ក្នុងការ​អនុវត្ត​វិទ្យាសាស្ត្រ បច្ចេកវិទ្យា
ខ្ពស់ចូលក្នុងផលិតកម្មកសិកម្មនៅក្នុងតំបន់។ ប្រធានរដ្ឋ ​លោក Truong Tan Sang ​
សង្កត់ធ្ងន់ថា៖ ​ត្រូវផ្តល់គ្រប់ព័ត៍មានអំពី​ទីផ្សារ ​ប្រភេទពូជ ទិន្នផល និងគុណភាព
ជូនប្រជាកសិករដើម្បីអនុវត្តក្នុងផលិតកម្មប្រកបដោយ​ប្រសិទ្ធិភាព។ បណ្ដាក្រុម
ហ៊ុន អង្គការទទួលបានផលិតផលខ្ពស់ក្នុងផលិតកម្ម ត្រូវផ្លាស់ប្តូរព័ត៍មានជាមួយ
ប្រជាកសិករផ្សេងៗ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ពិសេសគឺ​បន្ទាប់ពីពេលសហគមន៍អាស៊ាន
ត្រូវបានបង្កើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ