ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អាល្លឺម៉ង់

ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អាល្លឺម៉ង់ - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អាល្លឺម៉ង់និងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសហព័ន្ធអាល្លឺម៉ង់


        Vovworld-នារសៀលថ្ងៃទី២៦វិច្ឆិកានៅក្រុង Frankfurt ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang អញ្ចើញចូលរួមនិងថ្លែងមតិនៅវេទិការអង្គភាព​អាជីវកម្ម​​វៀតណាម-អាល្លឺម៉ង់។ វេទិការបានទាក់ទាញអង្គភាពអាជីវកម្មវៀត​ណាម​ប្រមាណ៣០និងអង្គភាពអាជីវកម្មអាល្លឺម៉ង់ចំនួន១០០ក្នុងនោះមានសម្ព័ន្ធ​ក្រុមហ៊ុនជួរមុខរបស់អាល្លឺម៉ង់។

        ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្ម ប្រធានរដ្ឋ Truong Tan Sang បាន​សង្កត់ធ្ងន់ថា វៀតណាមនិងអាល្លឺម់ង់បានក្លាយទៅជាដៃគូយុទ្ធសាស្ត្ររបស់គ្នា ក្នុង​នោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចស្នូលអាទិភាពជួរមុខ។ លោក​ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការបង្កើតសហគមន៍អាស៊ានដែលវៀតណាមជា​សមាជិកនិងការសំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុង​នោះ​មាន FTA វៀតណាម-EU កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) មិនត្រឹមតែបើកចេញឱកាសថ្មីជាច្រើនសំរាប់វិនិយោគិនបរទេសប៉ុណ្ណោះ ថែមទាំងជំរុញកែលំអរបរិយាកាសអាជីវកម្មនៅវៀតណាមងាយស្រួលនិងមាន​លទ្ធភាពប្រកួតប្រជែងខ្ពស់ជាងក្នុងដំបន់។ លោកប្រធានរដ្ឋមានបំណងអង្គភាព​អាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ឆ្លៀតឱកាសនេះនិងដើរតួនាទីសំខាន់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ រួមចំណែកសកម្មទៅលើការអភិវឌ្ឍន៍ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់។

        “ខ្ញុំបានដឹងថា អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់បានមានការ​ផ្លាស់ប្តូរ​បើកចំហរជាក់ស្ដែងនិងប្រសិទ្ធិភាពនៅវេទិការ។​ ខ្ញុំជឿជាក់ថា បណ្ដា​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរដើរតួនាទីសំខាន់ក្នុងការបង្កើនកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អាល្លឺម៉ង់កាន់តែមានប្រសិទ្ធិភាពរួម​ចំណែក​សកម្មអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ រដ្ឋ Hessen និងទីក្រុង Frankfurt ជាច្រកទ្វារដើម្បីវៀតណាមទាក់ទងនឹង​ទីផ្សារ​អាល្លឺម៉ង់និងទ្វីបអឺរ៉ុបនិងវៀតណាមត្រៀមខ្លួនជាស្រេចជាស្ពានតភ្ជាប់ដើម្បី​អង្គភាពអាជីវកម្មអាល្លឺម៉ង់និងរដ្ឋ Hessen ជ្រៀបចូលទីផ្សារអាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក។”

        នាវេលាម៉ោង១៩ ប្រធានរដ្ឋនិងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់​វៀតណាមអញ្ចើញចាកចេញពីទីក្រុង Frankfurt បញ្ចប់យ៉ាងល្អប្រសើរដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចបានបើកចេញឱកាស​សហប្រតិបត្តិការថ្មីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ