ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីប្រកាសកិត្តិនាមទំនិញវៀតណាម ២០១៦

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីប្រកាសកិត្តិនាមទំនិញវៀតណាម ២០១៦ - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីប្រកាសកិត្តិនាមទំនិញវៀតណាម ២០១៦

(VOV)_នាយប់ថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) 
សមាគមអង្គភាពអាជីវកម្មវៀតណាម គុណភាពខ្ពស់បានរៀបចំពិធីប្រកាស​អង្គ
ភាពអាជីវកម្មវៀតណាមចំនួន៥០០ ទទួលបានកិត្តិនាមទំនិញវៀតណាម​គុណភាពខ្ពស់ ឆ្នាំ ២០១៦ ដោយអតិថិជនជ្រើសតាំង។ ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអញ្ជើញចូលរួម និងប្រគល់កិត្តិនាមចំពោះ​អង្គភាព​អាជីវកម្ម​។ ថ្លែង
មតិនៅទីនេះ លោកស្រី Vu Kim Hanh ប្រធានសមាគមអង្គភាព​អាជីវកម្ម​ទំនិញវៀត
ណាម គុណភាពខ្ពស់ បានអោយដឹងថា៖

          “ ក្រោយរយៈពេល២០ឆ្នាំ យើងខ្ញុំក្រឡែកមើលឡើងវិញ ហើយឃើញថា៖​យើង
ខ្ញុំក្តាប់ជាប់តម្រូវការរបស់អង្គភាពអាជីវកម្ម​ និងកំណត់បាន​សរសរទ្រូងចំនួន៤ ​ក្នុង
ការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម​វៀតណាម។ នោះគឺ កសាង​ពាណិជ្ជសញ្ញាកសាងប្រព័ន្ធចែកចាយ ជួយឧបត្ថម្ភធ្វើសមាហរណកម្ម នៅ​ប្រទេសអាស៊ាននានានិងផ្លាស់ប្តូរ
ថ្មី ច្នៃប្រឌិតថ្មី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ