ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ១០ឆ្នាំបង្កើតបក្សភាគប្លុកស្ថាប័នមជ្ឈឹម

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ១០ឆ្នាំបង្កើតបក្សភាគប្លុកស្ថាប័នមជ្ឈឹម - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ១០ឆ្នាំបង្កើតបក្សភាគប្លុកស្ថាប័នមជ្ឈឹម

          (VOV)_នាថ្ងៃទី៩មេសា នៅទីក្រុងហាណូយ បក្សភាគប្លុកស្ថាប័នមជ្ឈឹម  បាន
រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាបង្កើត (ថ្ងៃទី១១មេសាឆ្នាំ ២០០៧-ថ្ងៃទី
១១មេសាឆ្នាំ២០១៧) និងពិធីទទួលគ្រឿងឥស្សារិយសពលកម្ម ថ្នាក់ទីមួយ (លើកទី២)។
 ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើអោយគណៈកម្មាធិការ
បក្សគ្រប់ជាន់ថ្នាក់ក្នុងបក្សភាគប្លុកស្ថាប័នមជ្ឈឹមត្រូវបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា 
ពង្រីកថែមទៀតតួនាទីដឹកនាំរបស់បក្សក្នុងស្ថាប័ន អង្គភាព។ ទន្ទឹមនឹងនោះ​ជំរុញ
ថែមទៀតការធ្វើពិគ្រោះយោបល់  ធានាការដឹក នាំរបស់បក្ស៕ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានស្នើថា៖

        «បក្សភាគប្លុកស្ថាប័នមជ្ឈឹមគប្បីយកចិត្តទុកដាក់ដល់ការកសាងជួរកម្មាភិ
បាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺជួរកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រដែលមានគ្រប់
ទៅដោយសមត្ថភាពចរិតលក្ខណនិងកិត្យានុភាពសំរាប់ភារកិច្ច។ ទន្ទឹមនឹងនោះ
 គប្បីលើកកំពស់ការឈានទៅមុខនិងធ្វើគំរូបរបស់កម្មាភិបាលនិងបក្ខជន
ជាពិសេសគឺអ្នកប្រមុខគណៈម្មាធិការបក្សនិងប្រធានស្ថាប័ន។ កសាងជួរកម្មា
ភិបាល បក្ខជនប្លុកស្ថាប័នមជ្ឈឹមឧស្សាហព្យាយាម សន្សំសំចៃ ស្មោះត្រង់ ធ្វើ
អស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីបំរើប្រទេសជាតិនិងប្រជាជន៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ